Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្តណាស់! បើកឡានថ្លៃ ឡើង​ចត​លើ​សួន កិន​ស្មៅ​ខ្ទេច​វ៉ល់​ទាំង​យប់ ​ឯកឧត្តម គួច ចំរើន បញ្ជា​ឲ្យ​ដាក់​ច្រវាក់​ស្ទួច​ទាំង​យប់​ដែរ និង​បញ្ជាក់​ថា…

spot_img

រថយន្តទំនើបពីរបាំងកន្លះ១គ្រឿងម៉ាក TUNDRA បានធ្វើឲ្យមហាជននៅក្នុងបណ្តាញសង្គម នាំគ្នាហួសចិត្តខ្លាំងបំផុត បន្ទាប់បានឃើញពីទង្វើម្ចាស់ឡាននេះ បើកឡើងទៅចតនៅលើសួនដាំស្មៅមួយកន្លែងទាំងយប់ ស្ថិតក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ដែលបានបណ្តាលឲ្យខ្ទេចស្មៅបែកភក់វ៉ល់តែម្តង។

យ៉ាងណាមិញ ក្រោយបានដឹងថា ឡានទំនើបខាងលើ បើកជាន់ស្មៅឡើងខ្ទេចបែបនេះ ភ្លាមៗនោះ ក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុ បានសហការចុះមកកាន់កន្លែងកើតហេតុ និងដាក់ច្រវ៉ាក់កង់ឡាន រួចស្ទួចយកទៅទាំងយប់តែម្តង។ នេះបើតាមឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសម្តែងការហួសចិត្តថា៖ «សង្ហាណាស់ជាន់លេីស្មៅ​ទាំងយប់ យកមកដាក់ច្រវ់ាក់ទាំងយប់វិញម្ដងមេីល​។ អរគុណក្រុងព្រះសីហនុ ចាត់ការបានល្អ»។

ជាមួយទង្វើនេះផងដែរ គេបានសង្កេតឃើញអ្នកលេងបណ្តាញសង្គម បានចូលខមិនស្នើឲ្យឯកឧត្តម គួច ចំរើន ធ្វើការផាកពិន័យឲ្យច្រើនៗ ដើម្បីឲ្យរាងចាលនៅថ្ងៃក្រោយ ហើយលោកអភិបាលក៏បានឆ្លើយតបថា៖ «ប្រហែលហើយ ចេញថ្លៃឡានស្ទួច»។

តែទោះជាយ៉ាងណា យើងក៏មិនដឹងថា អ្នកបើកបរបំពាននោះ គឺជាជនជាតិខ្មែរ ឬបរទេសនោះទេ ខណៈមហាជនចង់ឃើញទាំងម្ចាស់ និងផ្លាកលេខឡាន ដើម្បីទុកជាមេរៀនដល់អ្នកដទៃ កុំចេះតែហ៊ានតាមចិត្ត បើមិនជួយថែរក្សាទេ កុំជួយបំផ្លាញសម្បត្តិសាធារណៈរបស់ជាតិ!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×