Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តណ្ហា​ក្រាស់​មែន​! ឃើញ​នារី​ម្នាក់​កំពុង​អាន​សៀវភៅ​ស្លៀក​ខ្លី ទ្រាំ​ពុំបាន បុរស​នេះ «​សាប់​ដៃ​» ពីក្រោយនិង​ថែម​​ទាំង​បញ្ចេញ​ទឹកកាម​ដាក់​ខ្នង​ទៀត​!! (​មាន​វីដេអូ​)

spot_img

​​ស្ត្រី​អាយុ​៤០​ឆ្នាំ​ម្នាក់​ដែលមាន​រូប​សម្រស់​ស្អាត ខណៈ​កំពុង​អង្គុយ​នៅ​តុ​អាន​សៀវភៅ​ក្មេងៗ ស្ថិតក្នុង​សម្លៀកបំពាក់​ខោ​ខូវប៊យ​ខើច​ខ្លី​បញ្ចេញ​គល់ភ្លៅ​សក្បុះ នៅពេលនោះ​ស្រាប់តែ​បុរស​ល្មោភកាម​ម្នាក់ បានបង្ហាញ​ខ្លួន​ក្នុង​ឥរិយាបទ​ដៃ «​សាប់​លិង្គ​» និង​ទៅ​ឈរ​ពីក្រោយ​ខ្នង​របស់​នាង​! ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​ហាង​លក់​សៀវភៅ​ដ៏​ល្បី​១​កន្លែង​នៅក្នុង Solaris Dutamas កាលពី​ថ្ងៃទី​១៦ ខែកក្កដា ។​

​យោងតាម Sinchew ស្ត្រី​ម្នាក់​កំពុង​អង្គុយ​នៅ​តុ​អាន​សៀវភៅ​ក្មេងៗ ខណៈ​កំពុង​រង់ចាំ​ប្តី​របស់​នាង​ចូលរួម​អាន​រឿង​ផ្សេងៗ នៅក្នុង​ផ្សារ​ទំនើប ។ តាមរយៈ​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព បុរស​ម្នាក់​ស្លៀកពាក់​អាវយឺត​ខ្មៅ បាន​ដើរទៅ​ពី​ខាងក្រោយ​ស្ត្រី​នោះ ខណៈ​នាង​កំពុង​ចាប់អារម្មណ៍​អាន​សៀវភៅ​យ៉ាង​ជក់ចិត្ត ។ ដោយ​ឃើញ​នាង​មិន​ចាប់អារម្មណ៍​អ្វីៗ​នៅ​ជុំវិញខ្លួន​បែបនេះ បុរស​រូបនោះ​ក៏​ចាប់ផ្តើម «​សម្រេច​កាម​ដោយ​ដៃ​» ខណៈ​ប្រើប្រាស់​សៀវភៅ​ធ្វើជា «​ខែល​» បិទបាំង​ពី​សកម្មភាព​របស់ខ្លួន ។ បុរស​នោះ​បន្ទាប់មក ក៏បាន​បញ្ចេញ​ទឹកកាម​ដាក់​ខ្នង​ស្ត្រី​នោះ មុនពេល​ដើរចេញ ។​

​នៅពេលនោះ ស្ត្រី​រងគ្រោះ​មាន​អារម្មណ៍​សើម​ខ្នង និង​ក៏បាន​ពិនិត្យមើល ។ នាង​ពិតជា​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​រកឃើញ​ទឹកកាម​ប្រឡាក់​អាវ​របស់​នាង ។ នាង​ភ្លាមៗ​នោះ ក៏បាន​ស្រែកហៅ​ប្តី​របស់​នាង និង​ប្រាប់​គាត់​នូវ​អ្វីដែល​បានកើត​ឡើង ។

​ភ្លាមៗ​នោះ ប្តី​របស់​នាង​អាយុ ៣៨ ឆ្នាំ បាន​ប្រញាប់ប្រញាល់​ទៅរក​សន្តិសុខ​ហាង ដើម្បី​ស្វែងរក​បុរស​នោះ ។ ប៉ុន្តែ បើ​ទោះ​ព្យាយាម​ស្វែងរក​គ្រប់​ទីកន្លែង​តាមរយៈ​វីដេអូ​នេះ ក៏​ពួកគេ​ពុំ​អាច​រក​បុរស​នោះ​ឃើញ​ទេ ។​

​ទោះយ៉ាងណា ប្តី​របស់​នាង​ដែលជា​អ្នកច្បាប់​ម្នាក់ បានសម្រេច​ចិត្ត​និយាយ​អំពី​ហេតុការណ៍​នេះ ដើម្បី​ព្រមាន​ដល់​សាធារណជន​ថា​៖ «​ប្រពន្ធ​របស់ខ្ញុំ​ភ័យ​តក់ស្លុត និង​ស្រែកយំ ព្រោះ​នាង​ពុំដែល​គិតថា មាន​នរណាម្នាក់​នឹងធ្វើ​រឿង​បែបនេះ មកលើ​រូបនាង​នៅ​ទីកន្លែង​សារ​ធាណៈ​បែបនេះ​!» ។ គាត់​បន្ថែមថា​៖ «​ខ្ញុំ​មានកូន​ស្រី​ម្នាក់ ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ​ហេតុការណ៍​បែបនេះ កើតឡើង​ចំពោះ​នាង ឬ អ្នកដទៃ​ទេ​» ៕ ចន្ទី​

   

spot_img
×