Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចក្រឡាហោម ស ខេង សម្រេចចុះឈ្មោះគណបក្សកម្ពុជានិយម ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ

spot_img

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចចុះឈ្មោះគណបក្សកម្ពុជានិយម របស់លោក យ៉ែម បុញ្ញឫទ្ធិ ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
លោក យ៉ែម បុញ្ញឫទ្ធិ ត្រូវបានគេដឹងថា ជាមនុស្សជមនិតរបស់លោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយដោយតុលាការកំពូលកាលពីឆ្នាំ២០១៧។

សូមជម្រាបថា សម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានសម្រេចអនុញ្ញាតឲ្យបង្កើត “គណបក្សកម្ពុជានិយម” ដែលសរសេរជាអក្សរកាត់ “ប.ក” ដោយមានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាល ស្ថិតនៅបុរីពិភពថ្មីកួរស្រូវ៣ ផ្ទះលេខ៥២-៥៤ ផ្លូវបេតុង៩ម៉ែត្រ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្ក រាជធានីភ្នំពេញ។ ការអនុញ្ញាតឲ្យបង្កើតនេះ បានធ្វើឡើងបន្ទាប់ពីតំណាងស្ថាបនិកគណបក្សនេះ បានដាក់ពាក្យស្នើសុំបង្កើតគណបក្សទៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។

គួរបញ្ជាក់ថា មកដល់ពេលនេះ មានមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ជាង២០រូបទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ។ ដោយក្នុងនោះមានមួយចំនួនបានបង្កើតគណបក្សថ្មី មានដូចជាៈលោក រៀល ខេមរិន្ទ្រ អតីតតំណាងរាស្ត្រ បង្កើតគណបក្សខ្មែរអភិរក្ស។ លោក ជីវ កត្តា អតីតតំណាងរាស្ត្រ បង្កើតគណបក្សខ្មែរស្រលាញ់ជាតិ។ លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រ បង្កើតគណបក្សកែទម្រង់កម្ពុជា។ ក្រុមលោកថាច់ សេដ្ឋា , លោកសៀម ភ្លុក បង្កើតគណបក្ស បេះដូងជាតិ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×