Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្តកណ្តាល ស្នើឲ្យកម្លាំងសមត្ថកិច្ច ចាត់វិធានការ លើម្ចាស់អាជីវកម្មខ្សាច់ទាំង២២ដេប៉ូ ដែលដឹកខ្សាច់ ដី ហុយ និងជ្រុះខ្សាច់មកលើផ្លូវ ប៉ះពាល់ដល់អ្នកធ្វើដំណើរ

ខេត្តកណ្តាល ៖ អាជ្ញាធរខេត្តកណ្តាល បានជំរុញដល់មន្ទីរពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ដល់ម្ចាស់អាជីវកម្ម ឱ្យអនុវត្តតាមកិច្ចសន្យា និងច្បាប់ពាក់ព័ន្ធនានា រាល់ការដឹកខ្សាច់ ដឹកដីត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដឹកកុំឱ្យហុយ និងជ្រុះខ្សាច់មកលើផ្លូវ ដែលបានធ្វើឱ្យប៉ះពាល់ ដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ ហើយម្ចាស់អាជីវកម្មត្រូវរួមគ្នា ជួយចេញថ្លៃបោសម្អាតជារៀងរាល់ខែ ដែលមានតម្លៃសរុបចំនួន ១០០,០០០,០០០រៀល ដោយសំដៅលើការបោសសម្អាតផ្លូវ ការជួសជុល និងថែទាំផ្លូវ ព្រមទាំងស្ដារលូ។

នៅក្នុងកិច្ចប្រជុំពិនិត្យ និងណែនាំទៅដល់អាជីវកម្មខ្សាច់ ក្នុងក្រុងតាខ្មៅ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានស្នើដល់ មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរក្រុង ត្រូវរួមសហការគ្នាចុះពិនិត្យដល់ទីតាំង អាជីវកម្មខ្សាច់ ដើម្បីដឹងថាតើម្ចាស់អាជីវកម្មទាំងនោះ មានការសំអាត និងបានធ្វើកន្លែងលាងរថយន្តខ្សាច់ មុនពេលដឹកខ្សាច់ចេញពីដេប៉ូ ត្រឹមត្រូវដែលឫទេ បើម្ចាស់អាជីវកម្មណាមួយមិនសហការនេះអាជ្ញាធរត្រូវអនុវត្តតាមច្បាប់ ដោយគ្មានការយោគយល់ឡើយ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមក៏បានជំរុញដល់ មន្ទីរពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ដល់ម្ចាស់អាជីវកម្ម ឱ្យអនុវត្តតាមកិច្ចសន្យា និងច្បាប់ពាក់ព័ន្ធនានា រាល់ការដឹកខ្សាច់ ដឹកដីត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដឹកកុំឱ្យហុយ និងជ្រុះខ្សាច់មកលើផ្លូវ ដែលបានធ្វើឱ្យប៉ះពាល់ដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ។ រាល់ការដឹកជញ្ជូនខ្សាច់ គ្រួស និងដី ម្ចាស់អាជីវកម្មត្រូវណែនាំដល់អ្នកដឹក ត្រូវលាងសម្អាតកង់ឡានឱ្យបានស្អាតពេលចេញពីដេប៉ូ ត្រូវគ្របឱ្យបានជិតល្អ កុំដឹកលើសទម្ងន់ បើកបរដោយក្រមសីលធម៌ ត្រូវលាងសម្អាតផ្លូវដែលប្រឡាក់ឱ្យបានស្អាត ក្នុងករណីម្ចាស់អាជីកម្មណា ដែលនៅតែប្រព្រឹត្តល្មើសច្បាប់ ធ្វើឱ្យផ្លូវខូច ត្រូវទទួលខុសត្រូវជួសជុលផ្លូវឱ្យបានស្អាតឡើងវិញ និងត្រូវរងការផាកពិន័យ ឬបិទអាជីវកម្មតែម្ដង។

ឯកឧត្តម ណុប ដារ៉ា ក៏បានស្នើដល់ម្ចាស់អាជីវកម្ម ទាំង២២ដេប៉ូ ឱ្យចូលរួមដើម្បីធានាការថែទាំ ផ្លូវ(២៨,៥គម) លូ ឱ្យបានស្អាតជាប្រចាំ ដោយគិតចាប់ពី ផ្លូវ២១អា និងផ្លូវ២១បេ ប្រវែង ៦គម ព្រមទាំងឱ្យម្ចាស់អាជីវកម្មទាំងអស់ ត្រូវចូលរួមជួសជុលកំណាត់ផ្លូវដែលខូចខាត ប្រសិនបើការដឹកជញ្ជូនធ្វើឱ្យខូចខាតផ្លូវ និងស្នើដល់ម្ចាស់អាជីវកម្មត្រូវរួមគ្នា ជួយចេញថ្លៃបោសម្អាតជារៀងរាល់ខែ ដែលមានតម្លៃសរុបចំនួន ១០០,០០០,០០០រៀល ដោយសំដៅលើការបោសសម្អាតផ្លូវ ការជួសជុល និងថែទាំផ្លូវ ព្រមទាំងស្ដារលូ ដែលត្រូវប្រើប្រាស់ គ្រឿងចក្រចំនួន ០៧គ្រឿង និងកម្មករ ២៥នាក់។

ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានថ្លែងណែនាំឲ្យម្ចាស់អាជីវកម្មទាំង២២ដេប៉ូ ដែលបានសហការ ក្នុងការរួមចំណែកថែរក្សា និងជួសជុលផ្លូវ ក៏ដូចជាចូលរួមស្ដារលូ ដើម្បីផ្លូវស្អាត និងគ្មានទឹកដក់ផងដែរ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×