Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាបានសាងសង់ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទ ក្រាលកៅស៊ូ និងបេតុងសរុបប្រវែងប្រមាណ១៥.០០០គីឡូម៉ែត្រ ស្ពានធំៗចំនួន២០

spot_img

កំពង់ចាម ៖ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា កម្ពុជាបានសាងសង់ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទ ក្រាលកៅស៊ូ និងបេតុងសរុបប្រវែងប្រមាណ១៥.០០០គីឡូម៉ែត្រ ស្ពានធំៗចំនួន២០ លើកកម្រិតព្រលានយន្តហោះឱ្យមានលក្ខណៈស្តង់ដារអន្តរជាតិចំនួន៣ និងកំពុងសាងសង់ព្រលានយន្តហោះស្តង់ដាអន្តរជាតិ៣បន្ថែមទៀត នៅខេត្តសៀមរាប ខេត្តកោះកុង និងរាជធានីភ្នំពេញ ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តថា៖ រហូតមកដល់ពេលនេះ កម្ពុជាបានសាងសង់ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទ ក្រាលកៅស៊ូ និងបេតុងសរុបប្រវែងប្រមាណ១៥.០០០គីឡូម៉ែត្រ ស្ពានធំៗចំនួន២០ លើកកម្រិតព្រលានយន្តហោះឱ្យមានលក្ខណៈស្តង់ដារអន្តរជាតិចំនួន៣ និងកំពុងសាងសង់ព្រលានយន្តហោះស្តង់ដាអន្តរជាតិ៣បន្ថែមទៀត នៅខេត្តសៀមរាប ខេត្តកោះកុង និងរាជធានីភ្នំពេញ លើកកម្រិតកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុឱ្យមានលក្ខណៈស្តង់ដាអន្តរជាតិ បានស្តារផ្លូវដែក ភាគខាងជើង និងភាគខាងត្បូងឡើងវិញ និងកំពុងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ព្រមទាំងសមិទ្ធផលផ្សេងៗជាច្រើនទៀតពាសពេញផ្ទៃប្រទេស ក្រោមម្លប់សន្តិភាព។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវថ្នល់ គោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ពាក់មួកសុវត្ថិភាពពេលជិះម៉ូតូ ពាក់ខ្សែក្រវាត់ឱ្យបានត្រឹមត្រូវពេលជិះរថយន្ដ និងគប្បីប្រុង ប្រយ័ត្នជាប់ជានិច្ចក្នុងពេលបើកបរ កុំបើកបរហួសល្បឿនកំណត់ កុំបើកបរពេលស្រវឹង ឬងងុយដេក ជាពិសេស កុំដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ផងនិងធ្វើឱ្យផ្លូវឆាប់ខូចផង ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា រាជរដ្ឋាភិបាលក៏បានគិតគូរអំពីការបន្តអនុវត្ត គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធអាទិភាពសំខាន់ៗមួយចំនួនរួមមាន៖ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ហេដ្ឋារចនា សម្ព័ន្ធផ្លូវ៣៤ខ្សែ នៅខេត្តព្រះសីហនុ ផ្លូវក្រវាត់ក្រុងទី៣ ផ្លូវជាតិលេខ២ និង២២ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ១០ ផ្លូវជាតិលេខ៤៨ ផ្លូវលេខ១៤៦B ផ្លូវជាតិលេខ៧១C ដែលកំពុងប្រារព្ធពិធីបើកការដ្ឋានសាង សង់នាពេលនេះ រួមទាំងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានសំខាន់ៗមួយចំនួនផ្សេងទៀតផងដែរ៕ រក្សាសិទ្ធិដោយ ៖ កូឡាប

spot_img
×