Thursday, January 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តនីសាន់ បើកលឿនដូចហោះរេចង្កូតឡើងខឿន ទៅបុ.កបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើមរាបដល់ដី

ភ្នំពេញ÷បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកបានបើករថយន្តម៉ាកនីសាន់ព៍ណខ្មៅមួយគ្រឿងតាមបណ្តោយផ្លូវ ocic ក្នុងល្បឿនលឿន បានរេចង្កូតជ្រុលឡើងខឿន ទៅបុ.កបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម បណ្ដាលឲ្យបា.ក់រាបដល់ដី សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១២ និង ៣០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ ocic ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់ស្រវឹងស្រា ធ្លាក់ភ្នែកបានបើករថយន្តម៉ាកនីសាន់ ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2AX-9289 បើកបរតាមបណ្ដោយផ្លូវ ocic ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏បានចង្កូតឡើងលើខឿនផ្លូវជ្រុលទៅបុ.កបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម របស់ក្រុមហ៊ុន ocic ចំពាក់កណ្តាលពេញទំហឹង បា.ក់រាបដល់ដីសំណាងល្អមិនគ្រោះថ្នាក់ ដល់តៃកុង និងអ្នកធ្វើដំណើរតាមផ្លូវ រងការខូចខាតតែរថយន្តខ្ទេ.ចមួយកំណាត់មុខ និងបង្គោលភ្លើងបា.ក់មួយដើមតែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងធ្វើការវាស់វែង យករថយន្តបង្ក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ រង់ចាំឲ្យម្ចាស់រថយន្តមកចូលខ្លួន ដោះស្រាយទៅតាមក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×