ភ្នំពេញ ៖ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ពេញមួយឆ្នាំ២០២៥ កន្លងទៅនេះ ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ មានចំនួនសរុប ១៤៦៧នាក់ ថយចុះ ៤២នាក់ បើប្រៀបធៀបនឹងឆ្នាំ២០២៤។ ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កើតឡើង២៣៤៥ ថយចុះ ៤៩៩លើក ស្មើ១៨%។
តាមរយៈហ្វេសប៊ុក នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នេះឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៥ ប្រៀបធៀបនឹងប្រចាំឆ្នាំ២០២៤ ៖
-គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ២៣៤៥/២៨៤៤លើក ថយចុះ ៤៩៩លើក ស្មើនឹង ១៨%
-អ្នកស្លាប់ ១៤៦៧/១៥០៩នាក់ ថយ ៤២នាក់ ស្មើនឹង ៣%
-របួសធ្ងន់ ១៨៦៩/២២៧៣នាក់ ថយ ៤០៤នាក់ ស្មើនឹង ១៨%
-របួសស្រាល ១៣៤៤/១៤៤៧នាក់ ថយ ១០៣នាក់ ស្មើនឹង ៧%
-មិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ ២០៦៨/២៤៧៧នាក់ ថយ ៤០៩នាក់ ស្មើនឹង ១៧%
ជាមួយគ្នានេះ ឯកឧត្តម ផន រឹម បានបញ្ជាក់ទៀតថា មូលហេតុ នៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៥ ប្រៀបធៀបនឹងប្រចាំឆ្នាំ២០២៤៖
-ល្បឿន ១១៤៩/១១៥៦លើក ថយ ៧លើក ស្មើនឹង ១%
-មិនគោរពសិទ្ធិ ៤៩១/៦៤៩លើក ថយ ១៥៨លើក ស្មើនឹង ២៤%
-មិនប្រកាន់ស្តាំ ២៥៨/២៦៨លើក ថយ ១០លើក ស្មើនឹង ៤%
-ប្រជែងគ្រោះថ្នាក់ ១៥៤/២១៥លើក ថយ ៦១លើក ស្មើនឹង ២៨%
-បត់គ្រោះថ្នាក់ ១០១/២២១លើក ថយ ១២០លើក ស្មើនឹង ៥៤%
-ស្រវឹង ៨៥/១០៥លើក ថយ ២០លើក ស្មើនឹង ១៩%
-ងងុយ ១៩/២៩លើក ថយ ១០លើក ស្មើនឹង ៣៤%
-កត្តាយាន ៣៣/១១៤លើក ថយ ៨១លើក ស្មើនឹង ៧១%
-មិនគោរពភ្លើងសញ្ញា ៤០/៣៣លើក កើន ៧លើក ស្មើនឹង ២១%
-កត្តាផ្លូវ ៦/១៩លើក ថយ ១៣លើក ស្មើនឹង ៦៨%
-អាកាសធាតុ ៩/៣៥លើក ថយ ២៦លើក ស្មើនឹង ៧៤%
ចំពោះការថយចុះ នៃគ្រោះថ្នាក់ចរាចរណ៍ ត្រូវបាន ឯកឧត្តមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកថា គឺជាផ្នែកមួយដ៏ធំ នៃកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ឱ្យមានចំនួនកាន់តែតិច៕ រក្សាសិទ្ធដោយ៖សុទ្ធលី










