Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហុងកុងចោទប្រកាន់យុវជនម្នាក់ឱ្យជាប់ពន្ធនាគារក្រោមបទចោទច្បាប់សន្តិសុខជាតិ

យុវជនតូនី ចុង អាយុ២០ឆ្នាំ និងជាអតីតមេដឹកនាំក្រុមយុវជនសិស្សក្នុងតំបន់ដែលគាំទ្រឯករាជ្យនៃទីក្រុងហុងកុងត្រូវបានអាជ្ញាធរបានកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល៤៣ខែ ក្រោមបទចោទ លាងលុយកង្វក់ និងអបគមន៍។

បើតាម លោក ស្តានលី ចាន់ ចៅក្រមតុលាការក្នុងតំបន់បានបញ្ជាក់ថា៖«យុវជនរូបនេះត្រូវបានគេទទួលស្គាល់ថា ជាបុគ្គលដែលសកម្មមួយរូប និងមានគម្រោងក៏ដូចជាបានអនុវត្តនូវសកម្មភាពអំពីការផ្តាច់ខ្លួនរបស់ហុងកុងពីប្រទេសចិនដីគោក។

យុវជ ចុង បានទទួលយកការចរចារ និងបានទទួលស្គាល់នូវកំហុសចំពោះបទចោទថា យុវជនរូបនេះបានលាងលុយកង្វក់ និងអបគមន៍តាមរយៈ​ថវិកាបរិច្ចាកដែលខ្លួនទទួលបានពីសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ និងសកម្មជនគាំទ្រឯករាជ្យ ដែលការបរិច្ចាកតាមប្រព័ន្ធ PayPal។

នៅពេលដែលយុវជនចុង សន្យាទទួលស្គាល់កំហុសរបស់ខ្លួនកាលពីដើមខែនេះ អតីតអ្នកដឹកនាំក្រុមយុវជនគាំទ្រឯករាជ្យររូបនេះ លោកបានបញ្ជាក់ថា ខ្លួនមិនមានការខ្មាសអៀនអ្វីនោះទេ។ យុវជនរូបនេះបន្តថា ខ្លួនបច្ចុប្បន្នក្លាយជាយុវជនដែលក្មេងជាងគេក្រោមការកាត់ទោសក្រោមច្បាប់សន្តិសុខជាតិហុងកុង ដែលជាការអនុវត្តដូចទៅតាមការតវ៉ាពីសំណាកក្រុមតវ៉ាលទ្ធិប្រជាធិបតេយ្យកាលពីឆ្នាំ២០១៩។

ជាក់ស្តែង អាជ្ញាធរហុងកុង និងប៉េកាំងបានថ្លែងថា ច្បាប់សន្តិសុខជាតិនេះគឺជារឿងចំបាច់សម្រាប់ស្តារស្ថិរភាពឲ្យស្របតាមការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ។

សូមរំលឹកបន្តិចថា ហុងកុងគឺដែនដីមួយដែលធ្លាប់ស្ថិតក្រោមអាណានិគមអង់គ្លេស។ ក្នុងឆ្នាំ១៩៩៧ ហុងកុងបានត្រឡប់មកស្ថិតក្រោមការកាន់កាប់របស់ចិនវិញ ដោយត្រូវអនុវត្តនូវសិទ្ធ និងច្បាប់ក្នុងទីក្រុងត្រូវតែគោរព។  ក្នុងនោះ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ និងប្រទេសនៅបែកអឺរ៉ុបខាងលិច បានលើកឡើងថា ប្រទេសចិនបានប្រើប្រាស់អំពើហឹង្សាក្នុងគ្រប់ទម្រង់ ប៉ុន្តែពេលខ្លះត្រូវបានទីក្រុងប៉េកាំងបដិសេធផងដែរ៕ ប្រភព៖​ DW News

×