Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចខិតខំប្រឹងប្រែងរួមគ្នានៃវិស័យសាធារណៈ និងឯកជន ដើម្បីបង្កើនជំហរសកលរបស់ប្រទេសថៃក្នុងសេវាកម្មសុខភាព

បាងកក/ប្រទេសថៃ៖ យោងតាមការស្ទង់មតិរបស់ Numbeo ប្រព័ន្ធថែទាំសុខភាព ប្រទេសថៃ​បានជាប់​ចំណាត់​ថ្នាក់ទីប្រាំបីសម្រាប់ឆ្នាំ 2021 ក្នុងចំណោមប្រទេស ដែលល្អបំផុតនៅក្នុងពិភពលោក។​ ជោគ​ជ័យ​នេះបាន​កើត​ឡើង ដោយសារតែការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់ប្រទេសក្នុងការអនុវត្ត និងការអភិវឌ្ឍ​បន្ថែមលើ​ការធានា​រ៉ាប់រងសុខភាពជាសកល (UHC) របស់ខ្លួន។

លើសពីនេះ សេវា​វេជ្ជសាស្រ្ដ ​ដែល​ផ្តល់​ជូន​នៅសាកលវិទ្យាល័យ​វេជ្ជសាស្រ្ដទាំងអស់ និង​មណ្ឌល​ថែទាំ​សុខ​ភាព ​ដែល​ចែកចាយ​ទូទាំងប្រទេស ​គឺត្រូវ​តាម​ស្តង់ដារ​អន្តរជាតិ។ បន្ថែមពីលើហេតុផលខាងលើ អគ្គលេខា​ធិការនៃការិយាល័យគណៈកម្មការសុខភាពជាតិ លោក Prateep Thanakijcharoen បានចាត់ទុក​ប្រព័ន្ធ​សេវា​វេជ្ជសាស្រ្តដ៏អស្ចារ្យរបស់ប្រទេសថៃថា ដោយសារវាមានការចូលរួមពីប្រទេសខ្លួន ទាំងសេវាលើក​កម្ពស់​សុខ​ភាព និងការការពារសុខភាព។

ដោយសង្កត់ធ្ងន់លើអាទិភាពនៃការអភិវឌ្ឍន៍វិស័យសុខាភិបាលជាងវិស័យផ្សេងទៀត ប្រធានសមាគម​ថៃ​សម្រាប់​ផែនការទីក្រុង លោក Thapana Boonyapravitr មានប្រសាសន៍ថា “រហូតមកដល់ពេលនេះ ធម្មនុញ្ញ​សុខភាពត្រូវបានចុះហត្ថលេខាជាមួយអង្គការចំនួន ៥ រួចហើយ។ នៅពេលអនាគត គ្លីនិកកែសម្ផស្ស គ្លីនិក​ឱសថបុរាណថៃ និងសេវាវេជ្ជសាស្រ្តពាក់ព័ន្ធផ្សេងទៀត នឹងអាចផ្តល់សេវារបស់ពួកគេនៅក្នុងសណ្ឋាគារ»។

លោក ក៏បានកត់សម្គាល់ផងដែរថា អ្នកជំនាញផ្នែកឱសថបុរាណថៃ និងកសិករ​ដែលផលិត​ឱសថបុរាណ​នឹង​ទទួល​បានអត្ថប្រយោជន៍ និងមានរីកចម្រើនពីគម្រោងនេះ។

បន្ថែមទៀត លោក Thanakijcharoen អគ្គលេខា​ធិការនៃការិយាល័យគណៈកម្មការសុខភាពជាតិ បានសង្កត់​ធ្ងន់​ទៀតថា ការអភិវឌ្ឍន៍នេះមិនគួរប៉ះពាល់អវិជ្ជមានដល់ការទទួលបានសេវាសុខភាពរបស់ប្រជាពលរដ្ឋថៃ ឬបង្កើនគម្លាតរវាងវណ្ណៈសង្គមនៅក្នុងសហគមន៍នោះទេ។

លោក Puwanat Yokchawee នាយកគ្រប់គ្រងនៃ B-Healthy Asia បានសំដៅលើទម្រង់ថ្មី​នៃទេសចរណ៍​ដែល​ប្រទេសថៃ គួរតែទទួលយកហៅថា Wellness Tourism ។ លោក​បាន​បន្ថែម​ថា​៖ “មនុស្ស​ចូលចិត្ត​ធ្វើ​ដំណើរ​ ព្រមជាមួយការទទួលសេវាកម្មថែទាំ​សុខភាព”​។

ជាមួយគ្នានេះដែរ អគ្គលេខាធិការនៃការិយាល័យសន្តិសុខជាតិសុខភាព លោក Jadej  Thammatachree បានគូសបញ្ជាក់អំពីបញ្ហាថវិកាដោយនិយាយថា “គោលការណ៍របស់យើង​ក្នុងការរៀបចំផែនការថវិកា​គឺរៀប​ចំយន្តការ​ហិរញ្ញវត្ថុដើម្បីកាត់បន្ថយការចំណាយ”។

ក្នុងបទសម្ភាសន៍ជាមួយ A24 ប្រធានមន្ទីរពេទ្យ Ramathibodi Surasak Leelaudomlipi បាននិយាយថា “ដរាបណាគោលនយោបាយរបស់រដ្ឋាភិបាលមានភាពច្បាស់លាស់ អង្គភាពនីមួយៗ រួមទាំង​មន្ទីរពេទ្យ​នឹង​សម្របខ្លួនទៅតាម។ ដូចដែលយើងឃើញ មន្ទីរពេទ្យ​ជាច្រើន​បានដំណើរ​ការ​អង្គភាពឯកជន​របស់ខ្លួន​រួច​ហើយ។ ក្នុងពេលជាមួយគ្នានេះ ខ្ញុំក៏គិតអំពីមន្ទីរពេទ្យដែលជាប់ព្រំដែនរបស់យើង ដែលបានចាប់ផ្តើម​ស្វាគមន៍​អ្នកជំងឺ ​CLMB”​។ ប្រភព៖ A24

×