Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯកអគ្គរដ្ឋទូតសិង្ហបុរី បានកត់សម្គាល់អំពីសារៈសំខាន់ និងអត្ថប្រយោជន៍ នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

spot_img

ភ្នំពេញ ៖ ឯកឧត្តមរដ្ឋមន្ត្រី យុត្តិធម៌ និងលោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរី បានកត់សម្គាល់អំពីសារៈសំខាន់ និងអត្ថប្រយោជន៍នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាយុទ្ធសាស្រ្តឈ្នះ-ឈ្នះ សម្រាប់ភាគីនៃវិវាទ។

នា ថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ, នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា។

នៅក្នុងជំនួបនេះ, លោកជំទាវ Teo Lay Cheng បានស្នើសុំឱ្យភាគីកម្ពុជាពិចារណាក្នុងការចុះហត្ថលេខាលើអនុសញ្ញាសិង្ហបុរីស្តីពីសន្ធានកម្ម។

ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត បានកត់សម្គាល់អំពីសារៈសំខាន់ និងអត្ថប្រយោជន៍នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាយុទ្ធសាស្រ្តឈ្នះ-ឈ្នះ សម្រាប់ភាគីនៃវិវាទ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា កម្ពុជាកំពុងសិក្សារៀបចំនូវក្របខណ្ឌគោលនយោបាយអំពីសន្ធានកម្មនៅកម្ពុជា។

ទន្ទឹមនេះ, ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថាក្រសួងយុត្តិធម៌ កំពុងសហការជាមួយក្រសួងដែលមានការពាក់ព័ន្ធ ធ្វើការសិក្សាលម្អិតពីផលប្រយោជន៍ ក៏ដូចជាបញ្ហាប្រឈមនៃការចូលជាសមាជិកអនុសញ្ញានេះ។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងនូវការគាំទ្រក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត រួមទាំងកិច្ចសហប្រតិបត្តិការក្នុងការពង្រឹង និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យច្បាប់ និងយុត្តិធម៌៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×