ភ្នំពេញ ៖ ថ្ងៃទី៣០ តុលា ២០១៧៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលជាគ្រឹះស្ថានឧត្តមសិក្សាលំដាប់ទី១ នៅកម្ពុជា
បានសម្រេចបន្តទទួលនិស្សិតឱ្យចូលសិក្សាវគ្គទី២ សម្រាប់ឆ្នាំសិក្សាថ្មី ២០១៧-២០១៨ នេះ។
ការសម្រេចនេះត្រូវបានធ្វើ ឡើងដើម្បីឆ្លើយតបនឹងសំណូមពរ និងបំពេញតម្រូវការរបស់សិស្សានុសិស្ស ដែលខកខានមិនបានចុះឈ្មោះចូលរៀនក្នុងវគ្គទី១ ដែលបានចាប់ផ្តើមចូលរៀនកាលពីដើមខែតុលា។
លោកសាស្ត្រាបណ្ឌិត Kenneth Dunn សាកលវិទ្យាធិការ AUPP បានលើកឡើងថា “ការជ្រើសរើសនិស្សិតឱ្យចូលរៀនវគ្គទី២នេះបានផ្តល់ឱកាសដល់សិស្សបាក់ឌុបដែលមិនទាន់បានសម្រេចចិត្តជ្រើសរើសសាកលវិទ្យាល័យណាមួយ ដើម្បីទទួលយកនូវការអប់រំប្រកបដោយគុណភាពបំផុតនៅក្នុងប្រទេស ជំនួសឱ្យពួកគាត់ទៅសិក្សានៅសហរដ្ឋអាមេរិក”។
AUPP ជាសាកលវិទ្យាល័យទី១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលអនុញ្ញាតឱ្យនិស្សិត ទទួលបានការអប់រំបែបអាមេរិក និងទទួលបានសញ្ញាបត្រមកពីសាកលវិទ្យាល័យអាមេរិក បន្ថែមលើសញ្ញាបត្រដែលចេញ AUPP ដោយនិស្សិតពុំចាំបាច់ត្រូវទៅសិក្សានៅសហរដ្ឋអាមេរិកនិងចំណាយថ្លៃសិក្សាដ៏ច្រើនសន្ធឹកសន្ធាប់ឡើយ។
ដូច្នេះ សម្រាប់សិស្សានុសិស្សដែលទើប្រឡងបាក់ឌុប ហើយមិនទាន់បានសម្រេចចិត្តជ្រើសរើសសាកលវិទ្យាល័យដែល ខ្លួនចង់សិក្សា អាចមកទំនាក់ទំនងដាក់ពាក្យចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ វគ្គសិក្សាថ្មីនេះនឹងចាប់ផ្តើមចូលរៀននៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ ០២៣-៩៩0-០២៣/ ០១២-២៦៦-៦៣១/ ០១២-៨៩៨-១២៤ ឬចូលទៅកាន់គេហទំព័រ៖ www.aupp.edu.kh៕ ដោយ៖ វិចិត្រ