ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាកLEXUS ពណ៌ខ្មៅផលិតឆ្នាំ២០២១ ពាក់ផ្លាកលេខភ្នំពេញ2-BA 3939 រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ខណ:ដែលកំពុងតែបើកបរបានជួបគ្រោះចរាចរណ៍ រវាងយន្តមួយគ្រឿងទៀតជាប្រភេទដឹកទំនិញយ៉ាងកញ្ចាស់ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង ស្របចេនឡា ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង។

បើយោងតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ មានររថយន្តដឹកទំនិញមួយគ្រឿង បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីជើងទៅត្បូងលុះដល់ចំណុច ភ្លើងស្តុបស្រាប់តែរថយន្ត LEXUS ស៊េរីទំនើបខាងលើបើកស្របទិសដៅគ្នា បើកបរទន្ទឹមគ្នាបម្រុងនិងបត់ឆ្វេង ក៏កៀចំកន្ទុយរថយន្តដឹកទំនិញ ពីផ្នែកខាងឆ្វេងបណ្តាលឲ្យរថយន្តស៊េរីទំនើប កំពិតថ្ពាលខាងឆ្វេង និងបែកស្តុបធ្លាក់កាងខាងមុខ បណ្តាលឲ្យរងការខូចខាតទាំងស្រុង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង និងយករថយន្តទាំង២គ្រឿង អែបខាងដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ និងឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា ដោយដំបូងឡើយខាងជនជាតិចិន បានសូមឲ្យតៃកុងរថយន្តដឹកទំនិញ ជួយចេញថ្លៃសំណងជួសជុលរថយន្តបន្តិចបន្តួច ដែលអាចមានលទ្ធភាពជូនគាត់ តែដោយសារតែខាងបុរសអ្នកបើកបររថយន្តដឹកទំនិញ ប្រាប់ថាគាត់គ្មានលុយសងទេ ព្រោះគាត់បើកបររថយន្តឲ្យគេ បានប្រាក់ខែតិចតួចតែប៉ុណ្ណោះ ដោយក្តីអនុគ្រោះបុរសជនជាតិចិន បានឲ្យអ្នកបើកបររថយន្តដឹកទំនិញបើកចេញទៅហើយក៏បានហៅជាងមកវាយតម្លៃថ្លៃជួសជុលរថយន្តរបស់គាត់ ជាងប្រាប់ថាដូររបស់ថ្មី សរុបជាង១ម៉ឺនដុល្លា ជនជាតិចិនប្រាប់ថា OK យកទៅធ្វើទៅ ហើយក៏បានឡើងរថយន្តមួយគ្រឿងចេញទៅបាត់៕ រក្សាសិទ្ធិដោយ ៖ សួង សាម





