Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វីលីពីន ត្រូវបានគេជឿថា មាន​មនុស្ស​ចាស់បំផុត​នៅ​លើ​ពិភព​លោក ដែល​មាន​អាយុ​រហូត​ដល់​ទៅ​…

spot_img

អ្នកនៅរស់រានមានជីវិតចុងក្រោយបង្អស់ ដែលកើតក្នុងសតវត្សទី១៩ គឺលោកយាយ Francisca Susano បានទទួលមរណភាពក្នុងខែនេះហើយ ក្នុងអាយុ ១២៤ ឆ្នាំ។

លោកយាយ Susano ដែលត្រូវបានគេស្គាល់ឈ្មោះមួយទៀតថា “Lola Iska” បានទទួលមរណភាពស្ថិតក្នុងស្ថានភាពគេង នៅវេលាម៉ោងប្រហែល ៦ និង​ ៤៥ នាទី ល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុង Negros Occidental ប្រទេសហ្វីលីពីន។

យោងតាម ​​CNN ស្រ្តីជនជាតិហ្វីលីពីនរូបនេះ បានកើតនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៨៩៧ ដែលជាឆ្នាំមុនពេលហ្វីលីពីន ត្រូវបានរំដោះខ្លួនចេញពីអាណានិគមរបស់អេស្ប៉ាញ។

ការស្លា-ប់របស់លោកយាយ Susano គឺដោយសារជំងឺចាស់ជរារបស់គាត់ ដោយពុំពាក់ព័ន្ធនឹងជំងឺ Covid-19 នោះទេ។ នេះបើតាមមន្ត្រីព័ត៌មានសាធារណៈរបស់ទីក្រុង អ្នកស្រី Jake Carlyne Gonzales បានបញ្ជាក់ថា លោកយាយ Susano ត្រូវបានតេស្តពុំរកឃើញជាមួយរោគសញ្ញាណាមួយនៃជំងឺឆ្លងនេះទេ។

ទីក្រុង Kabankalan ជាលើកដំបូងហើយ ដែលបានប្រកាសពីការស្លា-ប់របស់លោកយាយ Susano នៅលើទំព័រ Facebook ផ្លូវការរបស់ពួកគេ។ សេចក្ដីថ្លែងការណ៍នោះ​បានសរសេរថា​៖ «​វា​ជា​ការសោកសៅ​ក្នុងចិត្តរបស់យើង​នៅ​ពេលដែលយើងបានទទួលដំណឹងថា លោកយាយ Lola Francisca Susano មនុស្សជា​ទីស្រឡាញ់របស់យើង​បានទទួលមរណភាព​នៅ​ព្រឹកថ្ងៃ​ចន្ទ​ទី ២២ ខែ​វិច្ឆិកា នេះ»។

ពួកគេបានបន្ថែមថា «លោកយាយ Lola Iska ត្រូវបានគេចាត់ទុកថាជាមនុស្សចាស់ជាងគេ នៅ Negros Occidental និងនៅក្នុងប្រទេសហ្វីលីពីន»។

យោងតាមសារព័ត៌មាន Manila Bulletin បានឲ្យដឹងថា លោកយាយ Susano មានកូនចំនួន ១៤ នាក់ ហើយម្នាក់ក្នុងចំណោមពួកគេ គឺមានអាយុ ១០១ ឆ្នាំ។

កំណត់ត្រាពិភពលោក Guinness បានកំពុងស្ថិតក្នុងដំណើរការផ្ទៀងផ្ទាត់ឯកសាររបស់លោកយាយ Susano ដើម្បីប្រកាសជាផ្លូវការថា តើគាត់ជាមនុស្សចាស់ជាងគេលើពិភពលោក។ តែទោះ​ជា​យ៉ាងណា លទ្ធផល នៅ​មិនទាន់ត្រូវបានចេញផ្សាយនៅ​ឡើយទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×