Sunday, November 28, 2021

ខ្លាំងមែន ជិះម៉ូតូបញ្រ្ចាសទិស ថែមទាំងដេញវា.យប៉ូលិសចរាចរណ៍ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកដំណើរ

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យតែសតិមិនសូវល្អ ខណៈពេលប៉ូលិសចរាចរណ៍ កំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ជិះម៉ូតូបញ្រ្ចាសទិស ថែមទាំងដេញវា.យសមត្ថកិច្ច និងគំរាមដកស័ក្តចោលទៀត ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៤០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ កែងនិងផ្លូវ២៧១ ក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមសមត្ថកិច្ចចរាចរណ៍ ដែលឈរជើងនៅចំណុចកើហេតុខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះអនុវត្តន៍ច្បាប់ចរាចរណ៍ជើងគោក នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ដូចសព្វរាល់ដង តាមការណែនាំរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ខណ:ពេលកំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍ ស្រាប់តែបុរសខាងលើ ជិះម៉ូតូស្មាស់រីវ៉ូ ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1-BG 5792 ធ្វើដំណើរពីទិសដៅពីកើតទៅលិច បម្រុងបត់ឆ្វេង ពេលឃើញកម្លាំងសមត្ថកិច្ច ស្រាប់តែបុរសជើងខ្លាំងខាងលើ បានបត់ត្រឡប់ក្រោយ និងជិះបញ្រ្ចាសទិស បណ្តាលដួលម៉ូតូ តែមិនបណ្តាលឲ្យរងរបួសនោះទេ ពេលនោះកម្លាំងសមត្ថកិច្ចបានដើរទៅសួរនាំ ស្រាប់តែបុរសជើងខ្លាំងខាងលើ ស្ទុះដេញដាល់សមត្ថកិច្ច និងគម្រាមដកស័ក្តចោលទៀតផង។

បច្ចុប្បន្នបុរសជើងខ្លាំងខាងលើ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម