Thursday, July 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីឃាត.កររំ.លោភស.ម្លាប់សិស្សសាលាម្នាក់ អយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចោទប្រកាន់ «បទឃាត.កម្មដោយមានទា.រុណ.កម្ម អំពើឃោ.រឃៅ ឬ អំពើរំ.លោភសេព.សន្ថវៈ»

កំពង់ចាម ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងករណីឃាត.កររំ.លោភស.ម្លាប់ក្មេងស្រីសិស្សសាលាម្នាក់ នៅស្រុកចំការលើ ខេត្តកំពង់ចាម ដោយបានចោទប្រកាន់ «បទឃាត.កម្មដោយមានទា.រុណ.កម្ម អំពើឃោរ.ឃៅ ឬ អំពើរំ.លោភសេព.សន្ថវៈ» ។

អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សូមជម្រាបជូនសាធារណជន ឲ្យបានជ្រាបថា បន្ទាប់ពីកិច្ចស៉ើបអង្កេតនៅដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌ បានបញ្ចប់ដោយបំពេញត្រឹមត្រូវតាមនីតិវិធី ជនសង្ស័យឈ្មោះ ម៉ាប់ កំសត់ ហៅ អាលាន ភេទប្រុស កើតថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០០៦ និងសំណុំរឿង ត្រូវបានបញ្ជូនមកកាន់អយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដើម្បីបន្តនីតិវិធី។ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានបំពេញបន្ថែមដោយបន្តស្តាប់យកចម្លើយ ពីជនសង្ស័យឈ្មោះ ម៉ាប់ កំសត់ ហៅ អាលាន ដោយមានវត្តមានរបស់មេធាវី និងភ្នាក់ងារសង្គមកិច្ច តាមវិធាននីតិវិធីនៃច្បាប់ស្តីពីយុត្តិធម៌អនីតិជន។

បន្ទាប់ពីបញ្ចប់ការស្តាប់ចម្លើយលើជនសង្ស័យឈ្មោះ ម៉ាប់ កំសត់ ហៅ អាលាន និងពិនិត្យលើឯកសារភស្តុតាងនានា តាមនីតិវិធីចប់សព្វគ្រប់ តំណាងអយ្យការអមសាលាដំបូង ខេត្តកំពង់ចាម បានសម្រេចធ្វើការចោទប្រកាន់លើឈ្មោះ ម៉ាប់ កំសត់ ហៅ អាលាន តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៉ើបសួរ លេខ ៦៦៥ អ.យ.ខ/២១ ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ទៅចំពោះមុខយុត្តាធិការស៊ើបសួរ ក្រោមបទចោទប្រកាន់ «បទឃាត.កម្មដោយមានទា.រុណ.កម្ម អំពើឃោរ.ឃៅ ឬ អំពើរំ.លោភសេព.សន្ថវៈ» ដែលបានប្រព្រឹត្ត នៅចំណុចចំការពោតភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៧ និង៥៣នាទីល្ងាច បទល្មើសព្រហ្មទណ្ឌដែលមានចែង និងបញ្ញត្តឱ្យផ្តន្ទាទោសតាមមាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៉ើបសួរខាងលើនេះ តំណាងអយ្យការក៏បានស្នើឱ្យចៅក្រមស៉ើបសួរដាក់ឈ្មោះ ម៉ាប់ កំសត់ ហៅ អាលាន ឱ្យស្ថិតក្រោមការឃុំខ្លួនបណ្តោះអាសន្នផងដែរ។

គួរជម្រាបថា ហេតុការណ៍នេះ បានកើតឡើងនៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចចំការពោត ស្ថិតក្នុងភូមិ១១ ឃុំចំការអណ្ដូង ស្រុកចំការលើ ខណៈដែលជនរងគ្រោះកំពុងធ្វើដំណើរពីសាលារៀន ត្រឡប់មកផ្ទះវិញ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ៥ល្ងាច ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២១ ពេលដែលយុវតីរងគ្រោះ ត្រឡប់ពីសាលា រៀនម៉ោងបន្ថែមត្រៀមប្រឡងបាក់ឌុប វិលទៅផ្ទះវិញ ជាអកុសល នៅពាក់កណ្តាលផ្លូវស្ងាត់ ម្តុំចំការពោត ជាប់ព្រៃកៅស៊ូ ក៏ត្រូវជនល្មើសដៃដល់ ឈ្មោះ ម៉ាប់ កំសត់ (ហៅ លន) អាយុ ១៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ចាប់រំលោភទាំងកម្រោល ហើយវា.យស.ម្លាប់យ៉ាងព្រៃ.ផ្សៃ ។

សូមបញ្ជាក់ថា យុវតី ឌឹម អេងជូ ជាកូនកំព្រាឪពុក រស់នៅជាមួយជីដូនជរា និងប្អូនស្រីម្នាក់ទៀត អាយុ ១៤ឆ្នាំ ជាសិស្សកំពុងរៀនថ្នាក់ទី៧ ខណៈ ដែលម្តាយ ទៅធ្វើការនៅប្រទេសថៃ បច្ចុប្បន្នកំពុងធ្វើចត្តាឡីស័ក នៅខេត្តបន្ទាយមានជ័យ ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×