Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរាជធានី ជំរុញឲ្យអាជ្ញាធរចាត់វិធានការឲ្យបានម៉ឺងម៉ាត់ លើការរៀបចំសណ្ដាប់ធ្នាប់ តាមដងទន្លេ និងនៅតាមដងផ្លូវសាធារណៈ

spot_img

ភ្នំពេញ ៖ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបាន ជំរុញឲ្យអាជ្ញាធរទាំងអស់ពិសេស អាជ្ញាធរខណ្ឌដែលមានភូមិសាស្ត្រ និងមូលដ្ឋាននៅតាមដងទន្លេត្រូវមានវិធានការ ឲ្យបានម៉ឺងម៉ាត់លើការរៀបចំសណ្ដាប់ធ្នាប់នៅតាមដងទន្លេ ឱ្យបានល្អប្រសើរមួយកម្រិតថែមទៀត ស្របពេលដែលយើងបាន បើកប្រទេសឲ្យប្រក្រតីឡើងវិញ ។
ដោយឡែកពាក់ព័ន្ធនឹងការរៀបចំសណ្ដាប់ធ្នាប់ សាធារណៈតាមដងផ្លូវក៏ជាបញ្ហា ដែលត្រូវយកចិត្តទុកដាក់ និងរៀបចំឲ្យបានល្អប្រសើរផងដែរ។

ការជំរុញនិងណែនាំបែបនេះរ បស់ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយអាជ្ញាធរខណ្ឌ កងកម្លាំងប្រដាប់អាវុធចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត នាល្ងាចថ្ងៃទី២៥វិច្ឆិកា២០២១ នៅសាលារាជធានីភ្នំពេញ ។

ឯកឧត្តមឃួង ស្រេងបានមានប្រសាសន៍ថា ចំពោះចំណាត់ការនៃការរៀបចំសណ្ដាប់ធ្នាប់ នៅតាមដងទន្លេនាពេលកន្លងមក គឺពិតជាទទួលបាននូវ ការកោតសរសើរ ពីសំណាក់ប្រជាពលរដ្ឋ
រាជរដ្ឋាភិបាល និងទទួលបានការកោតសរសើរពីអន្តរជាតិផងដែរ ។ ដូច្នេះអាជ្ញាធរខណ្ឌពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ឲ្យបានម៉ត់ចត់លើការទប់ស្កាត់ធ្វើយ៉ាងណា កុំឱ្យផ្ទះបណ្ដែតទឹក សំណង់មិនរៀបរយ តាមដងទន្លេនេះកើតឡើងវិញ។ អាជ្ញាធរខណ្ឌត្រូវតែយកចិត្តទុកដាក់ នឹងចុះពិនិត្យជាប្រចាំនៅតាមដងទន្លេ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនឲ្យមានការកើតឡើងវិញ នូវសំណង់មិនរៀបរយតាមដងទន្លេនេះឡើយ។

ឯកឧត្តមឃួង ស្រេង ក៏បានបញ្ជាក់ទៀតថា ការអនុវត្តការងារលើការរៀបចំ សណ្ដាប់ធ្នាប់តាមដងទន្លេ ទទួលបាននូវភាពជោគជ័យនេះ គឺពិតជាមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ និងការខិតខំប្រឹងប្រែងរបស់អាជ្ញាធររបស់យើង ។ ដូច្នេះលោកស្នើឲ្យយើងបន្តកិច្ចការងារនេះឲ្យបានប្រសើរថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យដងទន្លេរបស់យើង មានសណ្តាប់ធ្នាប់របៀបរៀបនិងមានបរិស្ថានល្អប្រសើរ។

ក្នុងកិច្ចប្រជុំនោះដែរឯកឧត្តមឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ការរៀបចំសណ្ដាប់ធ្នាប់ នៅតាមដងទន្លេ គឺជាផ្នែកមួយហើយ ប៉ុន្តែការរៀបចំសណ្តាប់ធ្នាប់ នៅតាមដងផ្លូវ គឺជារឿងមួយទៀត ដែលអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ទាំងអស់ ត្រូវចូលរួមអនុវត្ត ធ្វើយ៉ាងណា ឲ្យការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ឲ្យមានសោភ័ណភាពល្អប្រសើរ សមជារាជធានីភ្នំពេញ ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×