Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍តម្កល់ទោស អតីតមេភូមិម្នាក់ដាក់គុក១២ ឆ្នាំ ជាប់ពាក់ព័ន្ធការស.ម្លាប់ស្រីស្នេហ៍ រួចដុតសា.កស.ពចោល ដើម្បីបំបាត់ភស្តុតាង !

spot_img

ភ្នំពេញ ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០២១ បានប្រកាសសាលដីកា តម្កល់ទោស អតីតមេភូមិម្នាក់ ដាក់គុក កំណត់ ១២ ឆ្នាំ ជាប់ពាក់ព័ន្ធនឹង អំពើឃាត.កម្ម ដោយបានស.ម្លាប់ស្រ្តីម្នាក់ ដែលត្រូវជាដៃគូស្នេហា រួចដុតសា.កស.ពនាងចោល ដើម្បីលុបបំបាត់ភស្តុតាង ហើយរត់គេចខ្លួន ប្រព្រឹត្តនៅក្នុងភូមិ ក្រាំងកន្រ្ទោស, ឃុំពាម , ស្រុក សាមគ្គីមានជ័យ, ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ ខែ មិថុនា ២០២០ ។

ជនជាប់ចោទរូបនេះ មានឈ្មោះ ញ៉េប សុខុម ភេទ ប្រុស អាយុ ៦៨ ឆ្នាំ មានមុខរបរមុនចាប់ឃាត់ខ្លួន ជាមេភូមិក្រាំងកន្ទ្រោល មានទីលំនៅភូមិគ្រាំកន្ទ្រោល ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ឈ្មោះ ញ៉េប សុខុម ត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពី ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ១២ ឆ្នាំ និង បង្គាប់ឲ្យគាត់ ត្រូវសងសំណងជម្ងឺចិត្តដល់ម្តាយជនរងគ្រោះ ជាភាគីដើមបណ្ដឹង ចំនួន ២០លានរៀល (ប្រមាណ៥០០០ដុល្លារអាមេរិក) ។
តែគាត់ប្តឹងឧទ្ធររណ៍ ។

ឈ្មោះ ញ៉េប សុខុម ត្រូវបានជាប់ចោទពីបទ« ឃាត.កម្ម និង លុបបំបាត់ភស្តុតាង » តាមបញ្ញត្តិមាត្រា ១៩៩ និង ៥៣១ នៃ ក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២០ បន្ទាប់ពីបានស.ម្លាប់ជនរងគ្រោះ ឈ្មោះ ជា ថន ភេទ ស្រី អាយុ ៥៦ ឆ្នាំ មុខរបរ កសិករ ដែលត្រូវជាប្អូនស្រីថ្លៃ និង ជាគូកំណាន់របស់គាត់ នៅភូមិគ្រាំកន្ទ្រោល ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×