Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ស្រវឹងធ្លាក់ភ្នែក បើករថយន្តស៊េរីទំនើប ទៅបុ.កពីក្រោយរថយន្តដឹកហ្គាស ចតលើចិញ្ចើមផ្លូវ បណ្ដាលឲ្យខ្ទេ.ចមួយកំណាត់មុខ

spot_img

ភ្នំពេញ ÷ បុរសម្នាក់ចេញពីកម្មវិធីខួបមិត្តភក្តិទំនងជាស្រវឹងស្រាខ្លាំង បានបើករថយន្តស៊េរីទំនើបមួយគ្រឿង តាមបណ្ដោយផ្លូវជាតិលេខ១ក្នុងល្បឿនយ៉ាងលឿនជ្រុល ទៅបុ.ករថយន្តដឹកហ្គាសពីក្រោយ ដែលចតលើចិញ្ចើមផ្លូវ បណ្ដាលឲ្យរថយន្តបង្ក រងការខូចខាតខ្ទេ.ចមួយកំណាត់មុខ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១១និង ៤០ នាទីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ដែលស្ថិតតាមបណ្ដោយផ្លូវលេខជាតិលេខ១ ចំណុចជិតនឹងវត្តមេរោធ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តដឹកហ្គាសមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 3G-6166 បានចតចោលនៅលើចិញ្ចើមផ្លូវជាតិលេខ១ ខណះពេលតៃកុងមិននៅ លុះមកដល់ម៉ោងកើតហេតុខាងលើ គេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំង បានបើករថយន្តស៊េរីទំនើប ពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BL-7734 បើកបរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន មកបុកពីក្រោយរថយន្តដឹកហ្គាសយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តបង្ករងការខូចខាតខ្ទេ.ចមួយកំណាត់មុខ ស្ទើរទាំងស្រុងសំណាងល្អមិនគ្រោះថ្នាក់ ដល់ម្ចាស់រថយន្តហើយភ្លាមៗនោះដែរ ក៏បានពលរដ្ឋរាយការណ៍ ទៅកាន់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងជំនាញចរាចរណ៍ បានចុះមកដល់រួចឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយភាគីរថយន្តបង្កទទួលខ្លួនថា ខុសក៏ព្រមយករថយន្ត ទៅជួសជុលដោយខ្លួនឯងបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img