Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់ផ្នែកច្បាប់កម្ពុជា កំពុងរំលេចអំពី មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ដើម្បីប្រសិទ្ធភាពវិវាទពាណិជ្ជកម្ម

spot_img

ភ្នំពេញ ៖ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម បានរំលេចខ្លួនឡើងឲ្យរឹងរឹតតែមានភាពច្បាស់លាស់ នៅលើឆាករឿងក្ដីពាណិជ្ជកម្មទាំងជាតិ និងអន្តរជាតិ តាមរយ:ការរៀបចំសិក្ខាសាលាអនឡាញមួយ ស្តីពី «ការអនុវត្ត និងការទទួលស្គាល់មជ្ឈត្តវិនិច្ឆ័យ» កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានក្រុមអ្នកច្បាប់កម្ពុជា និងបរទេស ចូលរួមជាច្រើននាក់។

លោកមជ្ឈត្តករ ប៊ុន យូឌី ប្រធានមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម របស់កម្ពុជានេះ បានលើកឡើងថា បេសកកម្មរបស់មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម គឺផ្តល់ជូននូវការដោះស្រាយវិវាទពាណិជ្ជកម្មក្រៅប្រព័ន្ធតុលាការ ប្រកបដោយអព្យាក្រឹតភាព និងប្រសិទ្ធិភាព។ មិនតែប៉ុណ្ណោះ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មនេះ គឺ ដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យយុត្តិធម៌តាមរយៈស្ថាប័នតុលាការ ក៏ដូចជាវិស័យមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគ ទាំងកម្ពុជា និងបរទេស។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មនេះ ជាស្ថាប័នឯករាជ្យ និងមិនស្វែងរកប្រាក់ចំណេញ, ត្រូវបានបង្កើតឡើងដោយច្បាប់ស្តីពីមជ្ឈត្តការពាណិជ្ជកម្ម ឆ្នាំ២០០៦, នាពេលបច្ចុប្បន្ន មានមជ្ឈត្តករច្រើនជាង ៦០រូប មានសញ្ជាតិផ្សេងៗគ្នា ត្រូវបានចុះបញ្ជីជាមជ្ឈត្តកររបស់ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម។ ចាប់តាំងពីការចាប់ផ្តើមដំណើរការជាផ្លូវការ ក្នុងឆ្នាំ២០១៣ មក មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម បានទទួល និងចាត់ចែងសំណុំរឿងចំនួន២៧ ដែលទំហំវិវាទសរុបមានចំនួនស្ទើរតែ ៨០លានដុល្លារអាមេរិក។

សូមរំលឹកឡើងវិញថា សិក្ខាសាលារបស់ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មនេះ ធ្វើឡើងដោយមានការចូលរួមពីសំណាក់ លោក ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងលោកមជ្ឈត្តករ ប៊ុន យូឌី ប្រធានមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ព្រមទាំងមានការចូលរួមពីសំណាក់ វាគ្មិនកិត្តិយសបរទេសជាច្រើនរូប។ ចំណែកសិក្ខាកាម មាន ចៅក្រម និងមន្រ្តីពាក់ព័ន្ធពីស្ថាប័នសាលាឧទ្ធរណ៍ភ្នំពេញ និងតំបន់ និងសាលាដំបូងទាំង២៥រាជធានី-ខេត្ត៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×