Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូងបង្កើតក្រុមការងារហាមឃាត់ការលក់សាច់សុនក(ឆ្កែ)

ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍បានបញ្ជាក់ថា​ ខ្លួននឹងចាប់ផ្តើមបង្កើតក្រុមការងារដើម្បីពិចារណាលើការហាមប្រាមការទទួលទានសាច់ឆ្កែនៅទូទាំងប្រទេស ប្រហែលពីរខែ បន្ទាប់ពីប្រធានាធិបតីកូរ៉េបានស្នើឱ្យពិនិត្យមើលលើការបញ្ចប់ការអនុវត្តការបរិភោគសាច់ឆ្កែនេះដែលមានអាយុកាលរាប់សតវត្សទៅហើយ។

ភោជនីយដ្ឋានដែលបម្រើសាច់ឆ្កែ គឺជាអាជីវកម្មដែលកំពុងធ្លាក់ចុះជាខ្លាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង។​ការធ្លាក់ចុះនេះ ដោយសារតែមនុស្សវ័យក្មេងថា ការបរិភោគសាច់ឆ្កែជាជម្រើសនៃការអាហារមិនសូវឆ្ងាញ់ ហើយដោយសារតែសត្វចិញ្ចឹមមួយនេះកំពុងតែមានប្រជាប្រិយនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ប៉ុន្តែការស្ទង់មតិថ្មីៗក្នុងប្រទេសកូរ៉េបានបានបង្ហាញថា ពលរដ្ឋកូរ៉េកាន់តែច្រើនបានប្រឆាំងទៅនឹងការបរិភោគសាច់ឆ្កែ បើទោះបីជាមនុស្សជាច្រើនមិនបរិភោគវាក៏ដោយ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ការិយាល័យរដ្ឋាភិបាលចំនួនប្រាំពីរ រួមទាំងក្រសួងកសិកម្មបានអះអាងថា ពួកគេបានសម្រេចចិត្តចាប់ផ្តើមបង្កើតក្រុមការងារដែលរួមមានមន្ត្រី អ្នកជំនាញស៊ីវិល និងក្រុមការងារមកពីអង្គការពាក់ព័ន្ធ ដើម្បីផ្តល់អនុសាសន៍ទៅកាន់ពលរដ្ឋស្តីពីការហាមឃាត់ការទទួលទានសាច់ឆ្កែ។ បន្ថែមពីនេះ សេចក្តីថ្លែងការណ៍ខាងដើមក៏បានបញ្ជាក់ថា អាជ្ញាធរនឹងប្រមូលព័ត៌មានអំពីកសិដ្ឋានចិញ្ចឹមឆ្កែ ភោជនីយដ្ឋាន និងកន្លែងផ្សេងទៀត ខណៈពេលដែលពិនិត្យមើលមតិសាធារណៈដែលពាក់ព័ន្ធ។

លោក លី វ៉ុន ប៉ុក ប្រធានសមាគមកូរ៉េសម្រាប់ការការពារសត្វបានហៅការប្រកាសរបស់រដ្ឋាភិបាលថាជាការ “ខកចិត្តយ៉ាងខ្លាំង” ព្រោះវាមិនបានរួមបញ្ចូលផែនការជាក់ស្តែងណាមួយអំពីរបៀបហាមឃាត់ការទទួលទានសាច់ឆ្កែនោះទេ។​លោកលីថា យើងមានការសង្ស័យថា តើរដ្ឋាភិបាលបានដោះស្រាយបញ្ហាការទទួលទានសាច់ឆ្កែបានហើយរឺនៅ?

សូមជម្រាបថា សត្វឆ្កែជាង១ ដល់ ១៥លានក្បាលត្រូវបានសម្លាប់ក្នុងមួយឆ្នាំទៅឆ្នាំសម្រាប់ធ្វើម្ហូបនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ប៉ុន្តែចំនួននេះបានថយចុះប្រមាណជាច្រើនរាប់លានក្បាលពី១០ទៅ២០ឆ្នាំមុន។ យោងតាមអង្គការ Ju បានឱ្យដឹងថា កសិកររាប់ពាន់នាក់បច្ចុប្បន្នបង្កាត់ពូជឆ្កែសរុបប្រហែល 1-2 លានក្បាលសម្រាប់សាច់នៅក្នុងប្រទេសកូរ៉េខាងត្បូង។តែយ៉ាងណាសាច់​ឆ្កែ​មិន​ត្រូវ​បាន​ហាម​ឃាត់​ដោយ​ច្បាប់​ឬ​​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូងនោះទេ៕ ប្រភព៖ The Asahi Shimbun

×