ភាគហ៊ុនចំនួនពីរនៅលើទីផ្សារគោលបានធ្លាក់ចុះ រីឯភាគហ៊ុនតែមួយគត់លើទីផ្សារកំណើនបានកើនឡើង។
ភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) និងអេស៊ីលីដា (ABC) បានថយចុះ ៤០រៀលមកត្រឹម ១៤.៦០០ រៀល និង ១០.៩៤០ រៀលក្នុងមួយហ៊ុន ខណៈដែល ឌីបីឌី (DBDE) វិញបានកើនឡើង ៣០រៀលដល់ ២.២០០រៀល។
ភាគហ៊ុនទាំងឡាយដែលនៅសល់បានរក្សាថ្លៃថេរដដែល។ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះ ០,២៥ភាគរយនៅថ្ងៃព្រហស្បតី៍ម្សិលមិញនេះ មកបិទត្រឹម ៤៨៤,០៨ពិន្ទុ ជាមួយនឹងតម្លៃជួញដូរសរុបចំនួន ១១៤,៤៣លានរៀល៕