Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូរណាស់! ដូងទម្ងន់២គីឡូ មិន​តូច​ណា ធ្លា-ក់​ត្រូវ​ចំ​ក្បាល​ពេញ​ទំហឹង រង​របួ-ស​ធ្ងន់​រហូត​ដល់​ថ្នាក់​…

spot_img

នេះជារឿងដ៏រន្ធត់ គ្រាដែលបុរសម្នាក់ខណៈកំពុងបេះផ្លែដូង រំពេចនោះ ស្រាប់តែផ្លែដូង១ផ្លែទម្ងន់ ២ គីឡូក្រាម បានធ្លាក់ពីកម្ពស់ ១០ ម៉ែត្រ ត្រូវចំកណ្តាលក្បាល បណ្តាលឲ្យដួលរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយត្រូវប៉ោងភ្នែកទាំងសងខាង ហូរឈាមតាមច្រមុះ និងមាត់ ពិតជាគួរឲ្យអាសូរជាខ្លាំង។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅភូមិលេខ១៧ ស្ថិតក្នុងស្រុក La-ngu ខេត្ត Satun ប្រទេសថៃ។ បុរសរងគ្រោះមានឈ្មោះ Anek Tingwang អាយុ ៣២ ឆ្នាំ។

បើតាមសាច់ញាតិបុរសរងគ្រោះ បាននិយាយថា Anek និងបងប្រុសរបស់គាត់ បានកំពុងព្យាយាមបេះដូងជាមួយគ្នា ពីដើមដូងមួយដើមកម្ពស់ ១០ ម៉ែត្រ ហើយនៅពេលនោះ Anek ជាអ្នកចាំរើសផ្លែដែលបានធ្លាក់មក បន្ទាប់ពីមានម៉ូយជាច្រើនបានកម្ម៉ង់ទិញដូង។ ប៉ុន្តែ ដោយសារតែមិនមានការប្រុងប្រយ័ត្ន ស្រាប់តែផ្លែដូងមួយផ្លែទម្ងន់ ២ គីឡូក្រាម ធ្លាក់ត្រូវចំក្បាលពេញទំហឹងតែម្តង។

ដោយសារតែឃើញ Anek ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងររហូតក្អួតចេញឈាមតាមច្រមុះ និងមាត់ ហើមភ្នែកទាំងសងខាងដ៏គួរឲ្យតក់ស្លុត បន្ទាប់ពីរងទម្ងន់ផ្លែដូងដ៏ធ្ងន់ ភ្លាមៗនោះ សាច់ញាតិក៏បានទូរស័ព្ទទៅបុគ្គលិកពេទ្យ ឲ្យមកដឹកយកទៅសង្គ្រោះបន្ទាន់។

លោកវេជ្ជបណ្ឌិត Pawit Wanichchanon ប្រធានមន្ទីរពេទ្យ La-ngu ខេត្ត Satun បាននិយាយថា លោក Anek បានរងអ្នករបួសលលាដ៍ក្បាល បាក់ឆ្អឹងថ្គាម និងកកស្ទះឈាមនៅលើក្បាល និងរន្ធភ្នែក។ នៅក្នុងការព្យាបាល គ្រូពេទ្យត្រូវបង្ហូរឈាមចេញពីរន្ធភ្នែក ដោយរំពឹងថានឹងចំណាយពេលមួយសប្តាហ៍ ដើម្បីឲ្យរបួសរបស់អ្នកជំងឺឆាប់ជាសះស្បើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×