Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនរងគ្រោះប្ដឹងទៅនគរបាល គេអត់ចាត់ការទេ ទាល់តែប្ដឹងទៅព្រះរាជអាជ្ញា, ឃាត់ខ្លួនជនបង្កហិ.ង្សាខណៈពេលកំពុងរត់គេច

spot_img

ព្រះវិហារ ៖ បុរសម្នាក់ អាងមានបក្សពួក ជាមន្ត្រីប៉ូលិសមូលដ្ឋាន ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងព្រះវិហារ ធ្វើការឃាត់ខ្លួននៅចំណុចបេនឡាន ស្ថិតក្នុងភូមិអណ្តូងពោធិ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីបុរសរូបនេះ បានប្រើអំពើហិ.ង្សាវា.យទា.ត់ធា.ក់លើបុរសម្នាក់ទៀត បណ្តាលឲ្យរងរបួសធ្ងន់ បាក់ម្រាមដៃ១ រួចរត់គេចខ្លួនបាត់។

ការឃាត់ខ្លួនបុរសដែលប្រើហិ.ង្សាទៅលើអ្នកដទៃនេះ ធ្វើឡើងក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង គឺលោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារ និងយោងតាមពាក្យបណ្តឹងរបស់បុរសជាជនរងគ្រោះ ដែលបានដាក់ពាក្យប្តឹងមកអយ្យការអមសាលាដំបូងខេត្ត កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីបុរសជាជនសង្ស័យរូបនេះ បានប្រើប្រាស់អំពើហិ.ង្សាវា.យទា.ត់ធា.ក់ទៅលើខ្លួន។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ខេង វត្ថា ហៅ ហៀង ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិឆែប១ ឃុំឆែប ស្រុកឆែប ខេត្តព្រះវិហារ ចំណែកជនរងគ្រោះមានឈ្មោះ យិន ចិន្ទ្រី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិទី៥ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម, ទំនាស់របស់ពួកគេ ផ្ដើមចេញពីការជំពាក់លុយ។

បើតាម លោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារ បានឲ្យដឹងដោយផ្អែកតាមតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ថា មុនពេលកើតហេតុ គឺកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ជនរងគ្រោះបានធ្វើដំណើរដោយរថយន្តជាមួយអ្នកស្គាល់គ្នា ចេញពីភូមិស្វាយប៉ាត ទៅលេងទឹកធ្លាក់ព្រះនិម្មិត លុះទៅដល់ស្រុកឆែប ឃើញក្មេងបីមាន់ជល់ ខ្លួនក៏ទៅតាមដើម្បីមើលគេលេងភ្នាល់មាន់ជល់ លុះពេលកំពុងឈរមើលគេលេងមាន់ជល់ ក៏ ស្រាប់តែជនសង្ស័យឃើញរូបគេ ក៏ដើរមកពីក្រោយ សួរថា មិចហើយរឿងលុយ? ពេលនោះជនរងគ្រោះឆ្លើយថា បងឯងជេរទាំងម្ចាស់លុយ ហើយជេរម្រ៉ាយខ្ញុំទៀត បងនៅមករកលុយអីទៀត?

ស្ដាប់ឮដូច្នេះ ជនសង្ស័យជាម្ចាស់បំណុលផ្ទុះកំហឹង ក៏ស្ទុះវា.យទា.ត់ធា.ក់ជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ បាក់ចង្អុលដៃស្តាំ១ និងបែកមាត់។ មិនតែប៉ុណ្ណោះជនសង្ស័យថែមទាំងបានពោលពាក្សថា ទៅប្តឹងទៅ អញចាំនៅប៉ុស្តិ៍ប៉ូលិស, ពេលនោះ ជនរងគ្រោះបានទៅបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឆែប១ និងទៅប្ដឹងនៅអធិការដ្ឋាននគរបាលស្រុកស្រុកឆែប ប៉ុន្តែពុំមានមន្ត្រីនគរបាលណាចាត់ការទៅលើជនដៃដល់នោះទេ។ មើលទៅទាំងមន្ត្រីនគរបាល និងជនដៃដល់ៗ ហាក់ដូចជាបក្សពួកគ្នា ទើបរូបគេជាជនរងគ្រោះ កើតទុក្ខមិនសុខចិត្តក៏បានដាក់ពាក្យប្តឹងមកលោកព្រះរាជ្ញអាជ្ញាអមសាលាដំបូងខេត្ត ឲ្យចាត់ការទៅតាមច្បាប់ ថែមទាំងទារសំណងជំងឺចិត្តចំនួន៣ម៉ឺនដុល្លារ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×