Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភោជនីយដ្ឋានស៊ូស៊ីជប៉ុនដំបូងគេ KYO OMAKASE នាំចូលត្រីធូណា ដែល​មានទំងន់១១០គីឡូក្រាម មានតម្លៃជាង ១ម៉ឺន​៥ពាន់ដុល្លារអាមេរិក

ភ្នំពេញ៖ បន្ទាប់ពីជំងឺកូវីដ១៩ បន្តថយចុះជាបន្តបន្ទាប់ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ។ ជាមួយគ្នានេះ ភោជនីយដ្ឋានស៊ូស៊ីជប៉ុនដំបូងគេនៅកណ្តាលរាជធានី​ភ្នំ ពេញ ឈ្មោះថា KYO OMAKASE (ឃីយូ អូម៉ាកាសេ) បានបើកសម្ពោធជាផ្លូវការ និងប្រារព្វខួប១​ឆ្នាំ ដែលភោជនីយដ្ឋានបានដំណើរការក្នុងអំឡុងរាតត្បាតនៃជំងឹកូវីដ១៩។

ភោជនីយដ្ឋានស៊ូស៊ីជប៉ុនដំបូងគេ បានបើកដំណើរការនៅរាជធានីភ្នំពេញនេះ បាននាំចូលត្រីធូណា ដែល​មានទំនង់រហូតដល់១១០គីឡូក្រាម ក្នុងតម្លៃជាង ១ម៉ឺន៥ពាន់ដុល្លារអាមេរិក។

មេចុងភៅ លោក Kentaro ស្ទាត់ជំនាញលើម្ហូបអាហារជប៉ុន ជាមួយបទពិសោធន៍២៤ឆ្នាំ បានលើកឡើងថាលោកនិងខិតខំក្នុងការអភិវឌ្ឍនិងស្វែងរកបច្ចេកទេសថ្មីៗ ដើម្បីធ្វើឱ្យម្ហូបកាន់តែពិសេស ហើហយកចិត្តទុក​ក្នុងការជ្រើសរើសគ្រឿងផ្សុំល្អៗមកពីតំបន់ផ្សេងៗលើពិភពលោក ដើម្បីធានាឱ្យបាននូវបទពិសោធន៍នៃការ​ទទួលទានម្ហូបស៊ូស៊ីជប៉ុនថ្មីមួយបែបពុំធ្លាប់មានជាមួយបច្ចេកទេសប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងការ​តុប​តែងយ៉ាងមានភាពរស់រវើក៕

×