Saturday, March 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វីរុស COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 នៅខ្នែង Spike Protein ទី៣២ វាឆ្លងលឿនខ្លាំងទ្វេដងជាងទម្រង់ ដែលតា ទៅទៀត រកឃើញនៅប្រទេសប្លុកអាហ្វ្រិក

ភ្នំពេញ ៖ នាយករដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញផ្សាយព័ត៌មានថា អង្គការសុខភាព មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវីរុស COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 នៅខ្នែង Spike Protein ទី៣២ ខុសគ្នាយ៉ាងខ្លាំងពីវីរុសទម្រង់ដើម ដែលវ៉ាក់សាំងត្រូវបានអភិវឌ្ឍឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងវា ហើយវាឆ្លងលឿនខ្លាំងទ្វេដងជាងទម្រង់ ដែលតា ទៅទៀត ។

ប្រភពរកឃើញដំបូង នៅប្រទេស បុតស្វាណា (Botswana) និងចម្លងទៅប្រទេសអាហ្វ្រិកខាងត្បូង ព្រមទាំងប្រទេសមួយចំនួនទៀតដូចជា ណាមីបៀ (Namibia), ហ្ស៊ីមបាបវ៉េ (Zimbabwe), ឡេសូថូ (Lesotho) និងអេស្វាទីនី (Eswatini) ដែលជាប្រទេសស្ថិតនៅទ្វីបអាហ្រ្វិក។

មេរោគ បំប្លែងខ្លួនថ្មី B.1.1.529 នៅខ្នែង Spike Protein ទី៣២នេះ បានរកឃើញចំនួនពីរករណី នៅក្រុងហុងកុង ដែលធ្វើដំណើរត្រឡប់ពីប្រទេសអាហ្វ្រិកខាងត្បូង ។ សូមបន្តអនុវត្តន៌ ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងគ្រប់ដូស និងដូសជំរុញ៕រក្សាសិទ្ធិដោយ ៖ កូលាប

×