Saturday, March 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនបុរស ៤នាក់ ពាក់ព័ន្ធការបា.ញ់ស.ម្លាប់បុរសចំណាស់ម្នាក់ ដោយសារតែ ខឹងនឹងគាត់លួចមើលពួកគេជក់ថ្នាំញៀន!

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ បានបង្គាប់ឲ្យឃុំខ្លួន បុរសត្រូវចោទ ចំនួន៤នាក់ នៅក្នុងពន្ធនាគារ ជាបណ្តោះអាសន្ន ដើម្បីរង់ចាំជំនុំជម្រះ និង កាត់ទោស តាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងអំពើឃាត.កម្ម ដោយបានបា.ញ់ស.ម្លាប់ បុរសចំណាស់ម្នាក់ បណ្តាលឲ្យស្លា.ប់នៅនឹងកន្លែង ដោយសារតែ ខឹងនឹងជនរងគ្រោះ បានលួចមើលពួកគេចែកចាយ និង ជក់ថ្នាំញៀន នាពេលនោះ ។

អំពើឃាត.កម្មនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៦និង ៣០ នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

មន្រ្តីនគរបាលព្រហ្មទណ្ឌខេត្តកណ្តាលបានឲ្យដឹងថា ជនត្រូវចោទទាំង៤នាក់ខាងលើនេះ មានឈ្មោះ ទី ១-ឈ្មោះ អ៊ាន់ ម៉េងឡេង ហៅ ខ្លា ហៅ ប៉ាវ ហៅ ម៉េង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ជនដៃដល់)។ទី២-ឈ្មោះ ជឿន ជីវ័ន្ត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល, ទី៣-ឈ្មោះ យឿន សុខនឿន ហៅ ម៉េងតូច ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្វាយអាត់កណ្ដាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ និង ទី៤-ឈ្មោះ អាង រស្មី ហៅចែង ហៅស៊ុយ ភេទ ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ចំណែកឯ ជនរងគ្រោះ មានឈ្មោះ ឆែម ឆា ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

មន្ត្រីនគរបាលព្រហ្មទណ្ឌ បានបន្ថែម ជនត្រូវចោទទាំង៤នាក់ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ: ឃាត.កម្ម និង ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា បន្ទាប់ពីពួកគេ បានស.ម្លាប់ជនរងគ្រោះ កាលពីថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២១ នោះមក៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×