Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកបរិសុទ្ធ ដែលផលិតចេញពីម៉ាស៊ីនផលិតទឹកបរិសុទ្ធ ដោយបរិយាកាស-WATERGEN (ប្រភេទ GEN-M) ត្រូវបានឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះពិនិត្យមើល និងសាកល្បងទទួលទាន

spot_img

ភ្នំពេញ ៖ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តី ការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន អញ្ជើញចុះពិនិត្យ និងសាកល្បងទទួលទានទឹកបរិសុទ្ធ ដែលផលិតចេញពីម៉ាស៊ីនផលិតទឹកបរិសុទ្ធ ដោយបរិយាកាស-WATERGEN (ប្រភេទ GEN-M) ដែលបានបំពាក់នៅក្នុងបរិវេណទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីក្រោមឱវាទក្រសួង។

សូមជម្រាបជូនថា៖ ម៉ាស៊ីននេះត្រូវបានបំពាក់ដេីម្បីផ្គត់ផ្គង់ទឹកបរិសុទ្ធប្រកបដោយគុណភាព និងសុវត្ថិភាព ជូនដល់មន្ត្រីរាជការដែលកំពុងបំពេញការងារនៅ ក្នុងទីស្តីការក្រសួង ក៏ដូចជាសិស្សនិស្សិតរបស់វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គ្រោងនឹង​ រៀបចំឱ្យមានការបំពាក់ ម៉ាស៊ីន WATERGEN ខ្នាតតូច​ (ប្រភេទ​ GENNY) នៅគ្រប់ជាន់នៃអាគាររដ្ឋបាលរបស់ទីស្តីការក្រសួងផងដែរ ដើម្បីផ្គត់ផ្គង់ទឹកបរិសុទ្ធប្រចាំថ្ងៃជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនិយោជិត ដែលកំពុងបំពេញ ការងាររបស់ខ្លួន ដើម្បីចូលរួមចំណែកថែរក្សាបរិស្ថាន សុខភាព អនាម័យ និងការសន្សំសំចៃផងដែរ។
ម៉ាស៊ីនផលិតទឹកបរិសុទ្ធនេះជាបច្ចេកវិទ្យាទំនើបមកពីប្រទេសអ៊ីស្រាអែល មានសមត្ថភាពអាចផលិត ទឹកបរិសុទ្ធដោយស្វ័យប្រវត្តិពីខ្យល់ក្នុងបរិយាកាស ដោយមិនចាំបាច់តភ្ជាប់ជាមួយប្រភពទឹកទុយោ និង អាចផ្គត់ផ្គង់ទឹកប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ និងកាត់បន្ថយផលប៉ះពាល់បរិស្ថានផ្សេងៗថែមទៀតផង។

ថ្លែងក្នុងដំណើរអញ្ជើញចុះពិនិត្យ និងសាកល្បងទទួលទាន ឯកឧត្តមទេសរដ្ឋមន្ត្រីបានសម្តែងចំណាប់អារម្មណ៍លើរសជាតិឆ្ងាញ់ នៃទឹក ដែលផលិតដោយម៉ាស៊ីននេះ និងអត្ថប្រយោជន៍របស់វាសម្រាប់សុខភាព ជាពិសេសអត្ថប្រយោជន៍របស់ម៉ាស៊ីននេះ ក្នុងការជួយកាត់បន្ថយការប្រើបាស់ផ្លាស្ទិច និងជួយថែរក្សាបរិស្ថានផងដែរ៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×