Saturday, March 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាង OHCHR ៖ ការបង្កើតគណៈកម្មធិការជាតិសិទ្ធិមនុស្សកម្ពុជា នេះគឺមានសារៈសំខាន់ខ្លាំងណាស់

ភ្នំពេញ ៖ អនុប្រធាន តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) លោកស្រី ក្លូឌៀ ដឺឡា ហ្វុងតេ បានមានប្រសាសន៍បញ្ជាក់ថា ការបង្កើតគណៈកម្មធិការជាតិសិទ្ធិមនុស្សកម្ពុជា នេះគឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងការពារសិទ្ធិមនុស្សនៅកម្ពុជា។ ហើយលោកស្រីគាំទ្រ និងបន្តសហការជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា។

ការបញ្ជាក់របស់លោកស្រី ក្លូឌៀ ដឺឡា ហ្វុងតេ បានធ្វើឡើងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ ជាមួយសង្គមស៊ីវិលលើសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា នៅសកលវិទ្យាភូមិន្ទភ្នំពេញនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

សិក្ខាសាលាពិគ្រោះយោបល់នេះ ក្រោមកិច្ចសហការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា(OHCHR) ក្រោមអធិបតីភាព ឯកឧត្តម ជេត ជាលី អនុប្រធាន គណៈកម្មធិការសិទ្ធិមនុស្សកម្ពុជា និង លោកស្រី Cludia Dela Fuente (ក្លូឌៀ ដឺឡា ហ្វុងតេ) អនុប្រធាន តំណាងOHCHR។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ថា សិក្ខាសាលាពិគ្រោះយោបល់នេះ ធ្វើឡើងក្នុងគោលបំណងប្រមូលធាតុចូល ពីអង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធនានា ដើម្បីធានាបាននូវតម្លាភាពនិងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

ឯកឧត្តម ជេត ជាលី អនុប្រធាន គណៈកម្មធិការសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ថា ដើម្បីឱ្យការគោរពសិទ្ធិមនុស្សនៅកម្ពុជា កាន់តែមានប្រសិទ្ធិភាព និងការយកចិត្តទុកដាក់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អំពីសិទ្ធិមនុស្ស ទើបអនុញ្ញាតឲ្យគណៈកម្មធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ធ្វើសេចក្តីព្រាងនេះឡើង។

ឯកឧត្តមបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះបានរៀបចំធ្វើឡើងរវាងគណៈកម្មធិការសិទ្ធិមនុស្សកម្ពុជា ជាមួយឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និង APF (Asia Pasific Forum) ដែលមានទីតាំងនៅ អូស្ត្រាលី។
គណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ជាស្ថាប័នជាតិ ឯករាជ្យ អព្យាក្រឹត្យ ក្នុងការបំពេញការងារលើវិស័យសិទ្ធិមនុស្ស។
អង្គសិក្ខាសាលាបានពិភាក្សា ផ្តល់យោបល់ និងផ្តល់ធាតុចូលយ៉ាងសកម្មផុសផុលរាល់មាត្រា និងជំពួកនីមួយៗក្នុងស្មារតីសាមគ្គីភាព និងស្និទ្ធស្នាល ប្រកបដោយជោគជ័យ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×