Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីលួច

spot_img

ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីលួច។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៥និង០០នាទី កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចលើផ្លូវលេខ៦៥៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួច (លួចម៉ូតូម៉ាកហុងដាប៊ីត ពណ៌សក្រហម ផលិតឆ្នាំ២០១៩ លេខតួ៩០១៩២១០ លេខម៉ាស៊ីន ៩០១៩៤៨៤ ពាក់ផ្លាកលេខ ភ្នំពេញ ១AF-៧៩៤៨) នៅចំណុចផ្ទះលេខ២២អាអឺ០ ផ្លូវលេខ៣៦២ ភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៣និង២០នាទី។

លោកវរសេនីយ៍ឯក នាយការិយាល័យ បន្តថាជនសង្ស័យឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។

សមត្ថកិច្ចដកហូតវត្ថុតាងៈ ម៉ូតូម៉ាកហុងដា អាយខុន ពណ៌ក្រហម លាយខ្មៅ គ្មានស្លាកលេខ មួកសុវត្ថិភាពរបស់ជនរងគ្រោះ។ ជនរងគ្រោះឈ្មោះ សាន សុនីតា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខ២២អាអឺ២ ផ្លូវលេខ៣៦២ ភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ លក់ដូរ។ សម្ភារៈបាត់បង់ៈម៉ូតូម៉ាកហុងដាប៊ីត ពណ៌ សក្រហម ផលិតឆ្នាំ២០១៩ លេខតួ៩០១៩២១០ លេខម៉ាស៊ីន ៩០១៩៤៨៤ ពាក់ផ្លាកលេខ ភ្នំពេញ ១AF-៧៩៤៨៕រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×