ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាសរុបចំនួន ៤៩៣,៧៦៥ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយមួយ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ចសន្យាផ្ដល់ជំនួយ ត្រូវ បានចុះហត្ថលេខានៅនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦នេះ ដោយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយ សម្រាប់អនុវត្តគម្រោង។
កែលម្អគុណភាពអប់រំថ្នាក់បឋមសិក្សា និងលើកកម្ពស់ការរៀន និងបង្រៀនរបស់កុមារនៅជនបទក្នុងប្រទេសកម្ពុជា (ថវិកាចំនួន ៤៩៣,៧៦៥ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ អង្គការទស្សនៈពិភពលោកជប៉ុន។
គម្រោងនេះមានគោលបំណងកែលម្អលទ្ធផលសិក្សាផ្នែកអប់រំកុមារតូចក្នុងខេត្តកំពង់ធំ។ ធាតុផ្សំសំខា ន់ៗរបស់គម្រោងរួមមានការពង្រឹងសមត្ថភាពគ្រូបង្រៀននៅក្នុងសាលាគោលដៅ តាមរយៈការបណ្តុះបណ្តាលគ្រូ ការអនុវត្តថ្នាក់បំប៉នដោយផ្អែកលើការវាយតម្លៃការសិក្សា និងការកែលម្អបរិយាកាសសិក្សា។
ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្ដើមនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២ មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៦០លាន ដុល្លារអាមេរិក ដល់គម្រោងចំនួន ១៧០ ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំ នៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា។
បើតាមសុន្ទរកថារបស់ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្លែងថា
ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដែលហៅថា “អ៊ុនរ៉េន” បានចាប់ ផ្តើមតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គមរបស់ពួកគេនៅក្នុងប្រទេស ឬតំបន់កំពុងអភិវឌ្ឍ។ ក្នុងរយៈពេល២០ឆ្នាំចុង ក្រោយនេះ ស្ថានទូតជប៉ុនបានផ្ដល់ជំនួយជាង ១៧០គម្រោង នៅក្នុងប្រទេសកម្ពុជាតាមរយៈកម្មវិធី នេះ ហើយគម្រោងទាំងនេះបានចូលរួមចំណែកដោយផ្ទាល់ក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជា ជនកម្ពុជា។
ឯកឧត្តម ក៏សូមជម្រាបជូនដោយសង្ខេបអំពី ដែលយើងបានចុះហត្ថលេខានាថ្ងៃនេះ៖
រដ្ឋាភិបាលជប៉ុននឹងផ្ដល់ថវិកា ប្រមាណ ៤៩ម៉ឺនដុល្លារអាមេរិកដល់អង្គការអង្គការទស្សនៈពិភពលោក (World Vision Japan)សម្រាប់អនុវត្តគម្រោងរបស់អង្គការនៅក្នុងខេត្តកំពង់ធំ។
ចាប់តាំងពីឆ្នាំ ១៩៩៦ អង្គការទស្សនៈពិភពលោកជប៉ុនបាននិងកំពុងអនុវត្តសកម្មភាពទាក់ទង នឹងសុខភាព អនាម័យ ការអប់រំ និងការលើកកម្ពស់ប្រាក់ចំណូល តាមរយៈការអភិវឌ្ឍន៍សហគមន៍ នៅក្នុងខេត្តនានានៃប្រទេសកម្ពុជា។ យើងសូមសម្ដែងនូវការគោរពដ៏ជ្រាលជ្រៅរបស់ជាថ្មីម្តងទៀត ចំពោះសមទ្ធផលដ៏ធំធេងជាច្រើនឆ្នាំរបស់អង្គការ។
សម្រាប់គម្រោងដែលបានចុះហត្ថលេខានាថ្ងៃនេះ អង្គការទស្សនៈពិភពលោកជប៉ុននឹងផ្ដល់ ជំនួយគាំទ្រដល់សាលារៀនគោលដៅចំនួន ៦ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងគោលបំណង លើកកម្ពស់គុណភាពអប់រំ។ ជាពិសេស អង្គការនឹងដោះស្រាយបញ្ហាប្រឈមក្នុងវិស័យអប់រំ ដូចជា ការខ្វះខាតឱកាសសម្រាប់ការបណ្តុះបណ្ដាលគ្រូកំពុងបង្រៀន និងកង្វះលទ្ធភាពទទួលបានសម្ភារៈបង្រៀន ក៏ដូចជាឧបករណ៍ឌីជីថលនានា ព្រមទាំងគាំទ្រដល់ការពង្រឹងសមត្ថភាពគ្រូបង្រៀន តាម រយៈការអនុវត្តជាចម្បងនូវកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន និងការអនុវត្តមេរៀនបន្ថែមដោយផ្អែក លើការវាយតម្លៃការសិក្សា។ ជាងនេះទៅទៀត ដើម្បីឆ្លើយតបទៅនឹងភាពចាស់ទ្រុឌទ្រោមនៃបរិក្ខារ សាលារៀន និងស្ថានភាពកង្វះនៃសម្ភារៈសិក្សា អង្គការក៏នឹងកែលម្អបរិយាកាសសិក្សា តាមរយៈ ការជួសជុល និងរៀបចំសម្ភារៈបរិក្ខារថ្មីៗ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ យើងរំពឹងថានឹង អាចធ្វើឲ្យប្រសើរឡើងនូវលទ្ធផលសិក្សាលើមុខវិជ្ជាមូលដ្ឋានសម្រាប់កុមារដែលរស់នៅតំបន់ជនបទ ហើយអាចរួមចំណែកកាត់បន្ថយគម្លាតក្នុងការសិក្សានៅក្នុងប្រទេសកម្ពុជា។
នាពេលថ្មីៗនេះ ប្រទេសកម្ពុជាបាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ទោះបីជាយ៉ាងណា ខ្ញុំក៏ ទទួលស្គាល់ថានៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដើម្បីកែលម្អគុណភាពជីវិត របស់ប្រជាជន មិនត្រឹមតែក្នុងវិស័យអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងការអភិវឌ្ឍន៍សង្គមរួមមានការ កាត់បន្ថយភាពក្រីក្រ បញ្ហាហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល និង បរិស្ថានជាដើមផងដែរ។ ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជប៉ុន-កម្ពុជា រដ្ឋាភិបាលជប៉ុន និងស្ថានទូតជប៉ុនប្រចាំនៅ កម្ពុជា មានបំណងបន្តកិច្ចសហប្រតិបត្តិការជាមួយអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដើម្បីគាំទ្រដល់ការ ដោះស្រាយបញ្ហាប្រឈមនានានៅកម្ពុជា ៕ រក្សាសិទ្ធដោយ៖សុទ្ធលី











