Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌូនេស៊ី បារាំងកំពុងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងគ្នានិងគ្នា

ក្នុងគម្រោងសកម្មភាពជាដៃគូយុទ្ធសាស្ត្ររវាងឥណ្ឌូនេស៊ីនិងបារាំងសម្រាប់ឆ្នាំ២០២២-២០២៧ ត្រូវបានចុះហត្ថលេខាក្នុងក្របខណ្ឌដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការបរទេសបារាំងលោក Jean Yves Le Drian កាលពីថ្ងៃទី២៤វិច្ឆិកាកន្លងទៅ។ 

ក្នុងសន្ទរកថា ក្រោយកិច្ចពិភាក្សាជាមួយសមភាគីបារាំង​ក្នុងទីក្រុងហ្សាកាតា រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi បានថ្លែងថា ក្នុងឆ្នាំនេះ គឺជាខួបគម្រប់១០ឆ្នាំចាប់តាំងពីឥណ្ឌូនេស៊ីនិងបារាំងបានបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងគ្នានិងគ្នា។ ការចុះហត្ថលេខាផែនការសកម្មភាពនេះ ​មានគោលបំណងដើម្បីផ្តល់ជូននូវទិសដៅច្បាស់លាស់សម្រាប់ពង្រឹងទំនាក់ទំនងនេះក្នុងរយៈពេល៥ឆ្នាំខាងមុខ។

ជាថ្មីម្តងទៀត ភាគីទាំងពីរនឹងផ្តោតសំខាន់ទៅទិសដៅអាទិភាពមួយចំនួនដើម្បីពង្រឹងទៅលើទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ និងធ្វើឱ្យប្រសើរឡើងនូវចំណងមិត្តភាពផ្នែកសុខាភិបាល វិស័យការពារជាតិ ការប្រែប្រួលអាកាសធាតុ​ និងកិច្ចការដែនសមុទ្រ។ ជាក់ស្តែង បើតាមលោកស្រី​ Marsudi ឥណ្ឌូនេស៊ីនិងបារាំងមានផែនការរៀបចំកិច្ចពិភាក្សាដែនសមុទ្រជាលើកដំបូងនៅឆ្នាំក្រោយ ដែលវា គឺជាជំហានដំបូងក្នុងការអនុវត្តចំពោះផែនការសកម្មភាពរបស់ប្រទេសទាំងពីរ។

ចំណែករដ្ឋមន្ត្រីការបរទេសបារាំងលោក Jean បានបញ្ជាក់ថា ការចុះហត្ថលេខានៃគម្រោងកិច្ចសហប្រតិបត្តិការ បានពង្រឹងភាពជាដៃគូរយៈពេល១០ឆ្នាំរវាងប្រទេសទាំងពីរ។ សូមជម្រាបថា បារាំងបានប្តេជ្ញាវិនិយោគថវិកាចំនួន៥០០លានយូរ៉ូ រឺស្មើនឹងប្រមាណ៥៦២ ១ពាន់លានដុល្លារអាមេរិកសម្រាប់គម្រោងបម្លែងថាមពលក្នុងប្រទេសឥណ្ឌូនេស៊ី៕

×