សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានកើនឡើងវិញ ០,០៦ភាគរយ មកបិទនៅចំនួន ៤៨៤,៣៩ ពិន្ទុនៅថ្ងៃសុក្រចុងសប្តាហ៍នេះ។
ថ្លៃភាគហ៊ុនចំនួន ៤ បានកើនឡើង ដោយមានភាំហ៊ុនតែមួយគត់មានការធ្លាក់ចុះ។ ភាគហ៊ុន កំពង់ផែស្វយ័តក្រុងភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ឌីប៊ីឌី និង ផេសថិក បានឡើងថ្លៃ ៤០រៀល ១២០រៀល ៤០រៀល និង ៣០រៀលរៀងគ្នា ខណៈភាគហអេស៊ីលីដា វិញបានធ្លាក់ចុះ ២០រៀលក្នុងមួយហ៊ុន។ តម្លៃជួញដូរសរុបរបស់ទីផ្សារទាំងពីរបូកបញ្ជូលគ្នាមានចំនួន ៣៣៩,៨១លានរៀល៕