Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដមរដ្ឋមន្ត្រី វង សូត ៖ មន្ត្រី CPP ត្រូវមានសមត្ថភាព ចំណេះដឹង និងបទពិសោធន៍ ដើម្បីបម្រើប្រជាពលរដ្ឋតាមមូលដ្ឋាន

ត្បូងឃ្មុំ ៖ ឯកឧត្ដម វង សូត ប្រធានក្រុម ការងារថ្នាក់ជាតិចុះជួយ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានផ្តាំឲ្យសមាជិក គណបក្សប្រជាជនកម្ពុជា ត្រូវពង្រឹងស្មារតី ទាំងចំណេះដឹង បទពិសោធន៍ និងបង្កើនប្រជាប្រិយភាព ជាមួយប្រជាពលរដ្ឋឲ្យបានល្អប្រសើរនៅតាមមូលដ្ឋាន ។

ការថ្លែងបែបនេះរបស់ ឯកឧត្តម វង សូត រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង គឺបានអញ្ជើញចូលរួមនៅក្នុងពិធី បោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខភាពឈរឈ្មោះក្រុមប្រឹក្សាឃុំ អាណត្តិទី៥ សម្រាប់ឆ្នាំ២០២២-២០២៧ ដែលធ្វើឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា នេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ឯកឧត្តម វង សូត រដ្ឋមន្រ្តី ក្រសួង សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក បានជម្រុញដល់មន្ត្រីគណបក្សប្រជាជនកម្ពុជា តាមមូលដ្ឋាន ត្រូវមានសមត្ថភាព ចំណេះដឹងបទពិសោធន៍ និងបន្តខិតខំប្រឹងប្រែងបន្ថែ មទៀតលើការយកចិត្តទុកដាក់ ផ្តល់ភាពកក់ក្តៅ និងពង្រឹងសមត្ថភាពក្រុមយុវជន ដើម្បីបន្តវេន ក្នុងការចូលរួមឈរឈ្មោះជាបេក្ខភាព របស់គណបក្សប្រជាជនកម្ពុជា ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិ ទី៥ ខាងមុខនេះ។

ឯកឧត្ដម ប្រធាន បានបញ្ជាក់បន្ថែមទៀតថា មន្ត្រីCPP នៅមូលដ្ឋាន ត្រូវបន្តធ្វើសកម្មភាពផុសផុលលើចល័នារបស់គណបក្សឲ្យល្អប្រសើរ និងមានប្រជាប្រិយភាព បន្ថែមទៀត និងជាពិសេសនោះសមាជិកសមាជិកា យើងត្រូវពិនិត្យមើលឯកសារ ដែលពាក់ព័ន្ធសម្រាប់ដំណើរការបោះឆ្នោត បានគ្រប់គ្នាៗ។

ឯកឧត្តម វង សូត រដ្ឋមន្ត្រី ក្រសួង សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្ត ត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានជំរុញដល់អាជ្ញាធរទាំងអស់ ត្រូវយកចិត្តទុកដាក់ការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលជម្ងឺកូវីដ -១៩ ព្រោះថាកូវីដមិនភ្លេចយើងទេ ដោយត្រូវបន្តអនុវត្តន៍បីកុំ និងបីការពារ និងត្រូវរៀនរស់តាមគន្លងថ្មី ហើយជាពិសេសនោះត្រូវរួមគ្នាអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យបានល្អប្រសើរ។

សូមជម្រាបជូនថា សម្រាប់ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំនេះ បេក្ខភាពដែលត្រូវបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ មានសរុប២០រូប ហើយ ក្នុងនោះមានអង្គបោះឆ្នោតមានចំនួន៩៦រូប ដោយអង្គបោះឆ្នោតជ្រើសរើសយកតែ៩រូបទេ៕ រក្សាសិទ្ធិដោយ ៖ កូលាប