ខេត្តក្រចេះ ៖ កម្លាំងនគរបាលស្រុកឆ្លូង ខេត្តក្រចេះ បានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីរំ.លោភកុមារីអាយុ៨ឆ្នាំ។ កាឃាត់ខ្លួនជនសង្ស័យរូបនេះធ្វើឡើងនាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចភូមិគ្រូច ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោងប្រហែល៨ និង៣០នាទី សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីម្តាយជនរងគ្រោះថា មានករណីរំលោភសេពសន្ថវៈបានសម្រេចចំនួន៥លើក ក្នុងចន្លោះខែតុលា ទៅខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ចនគរបាលស្រុកឆ្លូង បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យភ្លាមៗនាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោងប្រហែល៨ និង ៣០នាទីនេះ បន្ទាប់ពីទទួលពាក្យបណ្តឹង ពីម្តាយកុមារីរងគ្រោះ ថាមានករណីរំ.លោភសេព.សន្ថវៈបានសម្រេច ចំនួន៥លើក លើកូនស្រីរបស់ខ្លួន ក្នុងចន្លោះខែតុលា ទៅខែវិច្ឆិកា ឆ្នាំ២០២១ នៅ ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។

កុមារីរងគ្រោះ អាយុ៨ឆ្នាំ ជាជនជាតិខ្មែរ មានទីលំនៅ ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ត្រូវបានជនសង្ស័យ ឈ្មោះ សឿន គ្រួច ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ភូមិ ឃុំជាមួយគ្នា បានចាប់រំ.លោភសេព.សន្ថវៈបានសម្រេច ចំនួន៥លើក លើកូនស្រីរបស់ខ្លួន ក្នុងចន្លោះខែតុលា ទៅខែវិច្ឆិកា ឆ្នាំ២០២១ នៅ ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។
បើតាមសមត្ថកិច្ចនគរបាលស្រុកឆ្លូង អំពីរឿងហេតុ : កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៨ និង៣០ នាទី សមត្ថកិច្ចបានទទួលបណ្តឹងពីម្តាយជនរងគ្រោះថា មានករណីរំ.លោភសេព.សន្ថវៈ នៅចំណុច ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ដោយជនរងគ្រោះបានប្រាប់ម្តាយខ្លួនថានៅថ្ងៃ ខែមិនចាំ ឆ្នាំ២០២១ មានជនសង្ស័យឈ្មោះ សឿន គ្រួច បានធ្វើសកម្មភាពរំ.លោភលើរូបនាងបានសម្រេចចំនួន៥លើក ហើយបានគំ.រាមមិនឲ្យនាងខ្ញុំប្រាប់អ្នកណានោះឡើយ បើប្រាប់និងស.ម្លាប់ចោល ហើយរំ.លោភលើកចុងក្រោយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ លុះមកដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ទើបមកប្តឹងសមត្ថកិច្ច។
ក្រោយទទួលបណ្តឹង សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរនៅ អធិការដ្ឋាននគរបាលស្រុកឆ្លូង ហើយក្រោយពីការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំ.លោភលើក្មេងស្រីនោះ បានសម្រេចចំនួន៥ដង ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកឆ្លូង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅជំនាញខេត្តបន្តនីតិវិធី ៕
រក្សាសិទ្ធិដោយ ៖ កូលាប