Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត! ខ្លួន​សុទ្ធតែសាក់ ពេល​ចាក់​អត់​​ឈឺ តែ​បែរ​មក​ខ្លាច​ចុង​ម្ជុល​ដ៏​តូច និង​ថែម​ទាំង​គំរា-ម​ដា-ល់​អ្នក​គ្រូ​ពេទ្យ​ទៀត…​

spot_img

បុរសម្នាក់ដែលដងខ្លួនពោរពេញស្នាមសាក់ បានទៅចាក់វ៉ាក់សាំង Covid-19 ប៉ុន្តែ បែរមានការភ័យខ្លាចចំពោះម្ជុលដ៏តូច និងថែមទាំងគំរាមដាល់គិលានុបដ្ឋាយិកាជុំវិញទៀត។ បុរសរូបនេះ បាននិយាយទៅកាន់ក្រុមអ្នកគ្រូពេទ្យថា «បើហ៊ានតែឈឺ ខ្ញុំនឹងដាល់អ្នកគ្រូពេទ្យហើយ!»។

នេះបើតាមគណនីហ្វេសប៊ុកអ្នកគ្រូពេទ្យឈ្មោះ Kwandao Trisun បានបង្ហោះវីដេអូ ដែលថតបានពីហេតុការណ៍ដ៏ហួសចិត្តនេះ ស្ថិតនៅទីតាំងចាក់វ៉ាក់សាំងក្នុងវត្ត Ban Rai ខេត្ត Phetchabun ដោយបង្ហាញទិដ្ឋភាពក្រុមអ្នកគ្រូពេទ្យជាច្រើននាក់ កំពុងឈរនៅជុំវិញបុរសម្នាក់ ដែលមានស្នាមសាក់ជាច្រើនលើដងខ្លួន។ បុរសរូបនោះបានចុះហត្ថលេខាលើទម្រង់យល់ព្រម ដើម្បីចាក់វ៉ាក់សាំង ប៉ុន្តែ ដល់វេនគាត់ ស្រាប់តែខ្លាចម្ជុលទៅវិញ។

ក្នុងរូបភាពបានបង្ហាញក្រុមអ្នកគ្រូពេទ្យ និងសាច់ញាតិ បាននាំគ្នាចាប់បុរសនោះ ហើយបន្ទាប់មក គាត់ក៏បានគំរាមពួកគេ ដោយបង្ហាញកណ្តាប់ដៃថានឹងដាល់តែម្តង។ តែទោះយ៉ាងណា មិនយូរប៉ុន្មាន គ្រូពេទ្យចាក់គាត់បានសម្រេច ហើយបុរសរូបនោះ ក៏បាននិយាយថា «អូហ៍ ខ្ញុំស្មានតែវាឈឺ!»។

ក្រោយហេតុការណ៍ដ៏ហួសចិត្តនេះបានកើតឡើង អ្នកគ្រូពេទ្យខាងលើបានបង្ហោះវីដេអូ ដោយភ្ជាប់ Caption ថា «សូមកុំដល់ខ្ញុំ អាណិតខ្ញុំផង ហាហា ពេលខ្លះខ្ញុំទប់សំណើចមិនបាន ខ្ញុំពិតជាខ្លាចគាត់វាយខ្ញុំមែនណ៎ា!»។

អ្នកគ្រូពេទ្យ Kwandao បានប្រាប់សារព័ត៌មានថា បុរសនោះត្រូវបានចាក់ថ្នាំបង្ការតាមការិយាល័យសុខភាពក្នុងតំបន់ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។ ប៉ុន្តែ ខណៈពេលដែលព្យាយាមចាក់វ៉ាក់សាំង បុរសនោះស្រាប់តែគាត់បានភ័យខ្លាច ហើយរត់ចេញ ដែលធ្វើឲ្យសាច់ញាតិនៅ​ក្បែរនោះ បានមកជួយចាប់គាត់តែម្តង​។ ហើយពេលនោះគឺជាពេលដែលគាត់បានគំរាមកំហែងក្រុមគ្រូពេទ្យ ដែលបានសម្រេចចិត្តដោះលែង ព្រោះខ្លាចគាត់ដាល់។ តែទោះយ៉ាងណា អ្នកគ្រូ Kwandao ដែលមានទំនុកចិត្តលើជំនាញក្នុងការចាក់ម្ជុល ដូច្នេះនាងព្យាយាមម្តងទៀត។ ក្រោយពីចាក់បានសម្រេច បុរសរូបនេះ ក៏បានស្ងប់ស្ងាត់ ហើយវិលមកសភាពដើមវិញ។

អ្នកគ្រូពេទ្យរូបនេះបានបង្ហើបឲ្យដឹងផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលអ្នកជំងឺគំរាមនាង។ តែទោះយ៉ាងណា ដោយសារគាត់បានចុះហត្ថលេខា​លើ​ទម្រង់យល់ព្រមរួចហើយ ហេតុនេះគាត់ត្រូវតែចាក់វ៉ាក់សាំងជាដាច់ខាត ដោយមិនអាចប្រកែកបានឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×