Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដេប៉ូប្រេងឥន្ធនៈចំនួន ៥ ត្រូវរកឃើញមិនអនុលោម និងទំនិញខូចគុណភាព និងផុតកំណត់ ជាង១តោន ត្រូវកំទេចចោល

spot_img

ខេត្តមណ្ឌលគិរី ៖ មន្ត្រីសាខា ក.ប.ប. ខេត្តមណ្ឌលគិរី សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តបេសកកម្មការពារផលប្រយោជន៍ ជូនអ្នកប្រើប្រាស់ និងបង្រ្កាបអំពើមិនសុចរិត ក្នុងធុរកិច្ច ជាក់ស្តែងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យតាមបណ្តាស្ថានីយ/ដេប៉ូ លក់ប្រេងឥន្ទនៈក្នុងស្រុកអូររាំង បានសរុបចំនួន ៥ស្ថានីយ/ដេប៉ូ ដែលក្នុងនោះ ០១ដេប៉ូ ត្រូវបានមន្ត្រីជំនាញរកឃើញថា មិនមានអនុលោមភាព និងបានធ្វើការពិន័យអន្តរការណ៍ភ្លាមៗ នៅនឹងកន្លែង តាមនីតិវិធី។

ចំណែកឯនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ មន្រ្តី ជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីមន្ត្រី មន្ទីរពាណិជ្ជកម្មខេត្ត បាននាំយកទំនិញខូចគុណភាព មានសារធាតុគីមី និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ១ ៥៧៧គីឡូក្រាម ទៅបំផ្លាញចោល នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ទំនិញដែលរួមមាន សរសៃគុយទាវ ទឹកក្រូច កំទេចមី និងផលិតផលម្ហូបអាហារផ្សេងទៀតខាងលើ ត្រូវបានមន្រ្តីជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដកហូតពីតាមបណ្ដាផ្សារ ផ្ទះលក់ទំនិញ និងមធ្យោបាយដឹកជញ្ជូននានា ក្នុងរយៈពេលកន្លងមកនេះ៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×