Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាងអយ្យការសម្រេចចោទប្រកាន់ យុវជន ដែលជេរ ប្រមាថ និង គ.ម្រាមវា.យមន្ដ្រីនគរបាលចរណ៍ ចំនួន៥ បទល្មើស

spot_img

ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ បានសម្រេចចោទប្រកាន់ យុវជនដែលបានជេរ ប្រមាថមើលងាយ និង គ.ម្រាមវា.យលើមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោកនោះ ចំនួន៦ បទល្មើស និងប្រឈមជាប់គុក រហូតដល់ ៣ ឆ្នាំ ប្រសិនបើតុលាការ រកឃើញពីពិរុទ្ធភាព។

លោកប្លង់ សុផល ជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យស្ថាប័នអយ្យការ បានថ្លែងឲ្យដឹងថា ករណីខាងលើនេះ តំណាងអយ្យការបានបើកការស៊ើបសួរ ពីបទ : បើកបរយានយន្តមិនព្រមបញ្ឈប់យានយន្តតាមបញ្ជារបស់មន្រ្តីនគរចរាចរណ៍ផ្លូវគោក , បទ រារាំង ឬប្រើប្រាស់មធ្យោបាយណាមួយ ដើម្បីជាឧបសគ្គដល់ចរាចរសាធារណៈ , បទ ហិ.ង្សាដោយចេតនា , បទ ប្រមាថ និង បទ ប្រឆាំងនឹងអ្នករាជការសាធារណៈ តាមមាត្រា ៧៦ និងមាត្រា ៨០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ២១៧ មាត្រា ៥០២ និងមាត្រា ៥០៣ នៃក្រមព្រហ្មទណ្ឌ ។

សមត្ថកិច្ចនគរបាលចរាចរណ៍រាជធានីភ្នំពេញ បានឱ្យដឹងថា ជនត្រូវចោទរូបនេះ មានឈ្មោះ យឹង វណ្ណដា ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ ជា សន្តិសុខឯកជន ។

ជនត្រូវចោទត្រូវបានចាប់ខ្លួនកាល ថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ ២០២១ បន្ទាប់ពីគាត់បានធ្វើសកម្មភាព ជេរប្រមាថមើលងាយ និងដេ.ញវា.យ សមត្ថកិច្ចចរាចរណ៍ផ្លូវគោកម្នាក់ប្រព្រឹត្តកាលពីថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ស្ថិតតាមបណ្តោយផ្លូវ ២៧១ កែងនឹងផ្លូវលេខ ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា

spot_img
×