Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការនគរបាលខេត្តបាត់ដំបង កំពុងស្រាវជ្រាវ និងមានវិធានការជាក់ស្តែង ចំពោះក្មេងទំនើង ២ ក្រុម បង្កហិ.ង្សា នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ ក្នុងក្រុងបាត់ដំបង

spot_img

បាត់ដំបង ៖ ចំពោះករណីហិ.ង្សានៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈក្នុងក្រុងបាត់ដំបង ដែលបង្កឡើងដោយក្មេងទំនើង ២ ក្រុម មានគ្នាប្រមាណពី ១០ នាក់ទៅ ១៥ នាក់ ជិះម៉ូតូនិងប្រដាប់ដោយដុំថ្ម និងមួកសុវត្ថិភាពផង បានធ្វើសកម្មភាព(គ.ប់គ្នា)ទៅវិញទៅមកនោះ លោកឧត្តមសេនីយ៍ ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងកំណត់បានអំពីអត្តសញ្ញាណមុខសញ្ញាក្រុមក្មេងបង្កអាណាធិបតេយ្យនេះ បានមួយចំនួនហើយ ដែលសមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវ បន្ថែម និងមានវិធានការជាក់ស្តែង ចំពោះអ្នកបង្កសកម្មភាពអាណាធិបតេយ្យនេះ ។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូន សាធារណជន ពិសេសអ្នកនិយម ប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា កាលពីយប់ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២១វេលាម៉ោង ២០និង០៥នាទី នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង ស្ថិតនៅក្នុងក្រុមទី៤១ភូមិព្រែកមហាទេព ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីហិង្សាមួយបានកើតឡើង ដែលករណីនេះ បង្កដោយក្រុមក្មេងអាណាធិបតេយ្យចំនួន ០២ ក្រុម ដែលមានគ្នាប្រមាណពី ១០ នាក់ទៅ ១៥ នាក់ ជិះម៉ូតូនិងប្រដាប់ដោយដុំថ្ម និងមួកសុវត្ថិភាពផង បានធ្វើសកម្មភាព (គ.ប់គ្នា) ទៅវិញទៅមក នៅក្នុងបរិវេណនោះ ជាហេតុនាំបង្កឱ្យមានការភ្ញាក់ផ្អើល ដល់មហាជន ដែលស្ថិតនៅទីនោះ រួមទាំងអ្នកធ្វើដំណើរតាមដងផ្លូវផង ។

ក្នុងសកម្មភាពនេះ មិនបានបង្កឱ្យមានគ្រោះថ្នាក់ ដល់មនុស្ស ឬខូចខាតដល់ទ្រព្យសម្បត្តិអ្វីទេ ហើយនៅពេល ដែលពួកគេធ្វើសកម្មភាព ក្នុងរយៈពេលខ្លី រួចមកក្រុមក្មេងទាំងពីរក្រុម បានជិះម៉ូតូគេចខ្លួន ចេញពីទីកន្លែងនោះបាត់ទៅ ដែលក្រោយនោះបន្តិច ទើបសមត្ថកិច្ចនគរបាល បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការសាកសួរព័ត៌មាន ទាក់ទងនឹងករណីហិង្សានេះ។

នៅក្រោយពេលកើតហេតុ ឃើញរូបភាពជាឃ្លីបវីដេអូ នៃសកម្មភាពហិ.ង្សានេះ ត្រូវបានផ្សព្វផ្សាយ និងចែករំលែកតៗគ្នា នៅក្នុងបណ្តាញទំនាក់ទំនងសង្គម។

ក្រោមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅពេលនេះ ផែនជំនាញការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន រួមជាមួយសមត្ថកិច្ចនៃអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង បានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងកំណត់បានអំពីអត្តសញ្ញាណមុខសញ្ញា ក្រុមក្មេងបង្កអាណាធិបតេយ្យនេះ បានមួយចំនួនហើយ ដែលសមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវបន្ថែម និងមានវិធានការជាក់ស្តែងចំពោះ អ្នកបង្កសកម្មភាពអាណាធិបតេយ្យបែបនេះ ។

ដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកនិយមប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាបជាព័ត៌មាន និង សូម មេត្តាចូលរួមសហការ ជាមួយសមត្ថកិច្ចនគរបាល ដោយភាតរភាពបំផុត៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×