Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការសុខភាពពិភពលោក រកឃើញមេរោគ កូវីដ -១៩ បំប្លែងខ្លួនថ្មីគួរឱ្យព្រួយបារម្ភ ឈោ្មះ អូមីក្រុង

ភ្នំពេញ៖ ករណីរកឃើញ វីរុសបំប្លែងខ្លួនថ្មី B.1.1.529 ឈ្មោះ អូមីក្រុង ត្រូវបានរាយការណ៍ជាលើកដំបូងទៅកាន់អង្គការសុខភាពពិភពលោក ដោយប្រទេសអាហ្វ្រិកខាងត្បូងនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២១។ ករណីឆ្លងវីរុសបំប្លែង ខ្លួនថ្មីអូមីក្រុងដែលបញ្ជាក់ដោយមន្ទីរពិសោធន៍ដំបូង ត្រូវបានរកឃើញនៅលើសំណាកមួយដែលប្រមូល បាននៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២១។ ការឆ្លងនៅអាហ្វ្រិកខាងត្បូង បានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ស្របពេលជាមួយនឹងការរកឃើញនូវមេរោគបំប្លែងខ្លួនថ្មីមួយនេះ ដោយសារតែពិភពលោកមាន ទំនាក់ទំនងគ្នាទៅវិញទៅមក វាមានហានិភ័យខ្ពស់ ដែលអូមីក្រុង នឹងត្រូវបាននាំចូល និងត្រូវបានរកឃើញក្នុងពេលឆាប់​ៗនេះ នៅក្នុងសហគមន៍ប្រទេសកម្ពុជា។

អូមីក្រុង វីរុសបំប្លែងខ្លួនថ្មីគួរឱ្យព្រួយបារម្ភ សម្រាប់ការឆ្លើយតបជាសកលចំពោះការរីករាល ដាលនៃជំងឺរាតត្បាតកូវីដ-១៩។ អូមីក្រុង អាចបំប្លែងខ្លួនជាវីរុសចំនួនច្រើន ហើយការបំប្លែងខ្លួនមួយចំនួននៅ ក្នុងចំណោមនោះ បង្ករឱ្យមានការព្រួយបារម្ភ។ ភស្តុតាងបឋម បង្ហាញថាវីរុសបំប្លែងខ្លួនថ្មីនេះ បង្កឱ្យមានហានិ ភ័យខ្ពស់ជាងវីរុសបំប្លែងថ្មីដែលគួរឱ្យព្រួយបារម្ភដទៃទៀត នៅក្នុងការឆ្លងជំងឺកូវីដ-១៩ឡើងវិញ។ អូមីក្រុង ក៏ ត្រូវបានគេរកឃើញក្នុងអត្រាលឿនជាងអត្រានៃការកើនឡើងជាគំហុកនៃការឆ្លងនានាកន្លងមក ដែលនេះ បង្ហាញថា វីរុសបំប្លែងខ្លួនថ្មីមួយនេះ អាចឆ្លងដល់មនុស្សបានយ៉ាងងាយស្រួល ហើយធ្វើឱ្យវាជាវីរុសដែលងាយ ឆ្លងជាងវីរុសបំប្លែងខ្លួនថ្មីមុនៗ។ WHO  ថា យើងមិនដឹងអំពីប្រសិទ្ធភាពរបស់វ៉ាក់សាំងចំពោះវីរុសបំប្លែងខ្លួនថ្មីនេះទេ។

អ្នកស្រាវជ្រាវ កំពុងពិនិត្យមើលឥទ្ធិពលរបស់វីរុសបំប្លែងខ្លួនថ្មីនេះទៅលើវ៉ាក់សាំង និងឧបករណ៍ផ្សេងៗទៀត។ អ្នកវិទ្យាសាស្ត្រ ក៏កំពុងធ្វើការដើម្បីស្វែងយល់បន្ថែមអំពីថាតើការបំប្លែងខ្លួន និងផលប៉ះពាល់នឹងមានប៉ុណ្ណោះ ដោយសារលទ្ធភាពចម្លងរបស់វីរុសថ្មីនេះ ថាតើវាខ្លាំងហើយឆាប់រាលដាលកម្រិតណា។

ទោះជាយ៉ាងណាក៏ដោយ ដំណឹងវិជ្ជមានគឺថាការវិភាគរកវីរុសកូវីដ-១៩ ដោយប្រើម៉ាស៊ីនមន្ទីរ ពិសោធន៍ PCR នាពេលបច្ចុប្បន្ន បន្តរកឃើញវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង ដូច្នេះយើងអាចតាមដានការរីករាលដាលរបស់វា។ យើងអាចកែកម្រូវ និងពង្រឹងការឆ្លើយតបចំពោះជំងឺកូវីដ-១៩របស់យើង ដោយផ្អែកលើព័ត៌មាន។

វិធានការឆ្លើយតបនោះ អាចរាប់បញ្ចូលទាំងការពង្រឹងការតាមដានជំងឺ ការចាត់ថ្នាក់ និងការអនុវត្តវិធានការព្រំដែនអន្តរជាតិដែលផ្អែកលើហានិភ័យ។ ការកែតម្រូវ និងការ ផ្លាស់ប្ដូរក្នុងការឆ្លើយតបរបស់យើង នឹងបន្តធ្វើឡើង នៅពេលដែលយើងយល់ដឹងបន្ថែមទៀតអំពីវីរុសបំប្លែងខ្លួន ថ្មីនេះ ហើយការសម្រេចចិត្តដ៏ឆាប់រហ័សទាំងនេះ នឹងបង្ហាញថា អភិក្រមសម្រាប់ដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលផ្អែកលើវិទ្យាសាស្ត្រ និងហានិភ័យមួយនេះ អាចប្រើការបាន។ ជាមួយគ្នានេះ   ព័ត៌មានអំពីអូមីក្រុង មានការវិវត្តយ៉ាងឆាប់ រហ័ស ហើយនៅពេលមានភស្តុតាងកាន់តែច្រើនឡើង អាជ្ញាធរសុខាភិបាលនឹងឆ្លើយតបបានសមស្រប ដើម្បី រក្សាសហគមន៍ឱ្យមានសុវត្ថិភាព។

លោកស្រីវេជ្ជបណ្ឌិត លី អាយឡាន  ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានមាន ប្រសាសន៍ថា “កម្ពុជា គួរតែបារម្ភអំពីវីរុសបំប្លែងខ្លួនថ្មីអូមីក្រុងដែលទើបរកឃើញថ្មីៗនេះ បើទោះបីជាកម្ពុជា សម្រេចបានអត្រានៃការចាក់វ៉ាក់សាំងកូវីដ-១៩ខ្ពស់ក៏ដោយ”។ លោកស្រីវេជ្ជបណ្ឌិត Li Ailan មានប្រសាសន៍ បន្ថែមថា “បុគ្គលគ្រប់រូប គួរតែត្រៀមខ្លួនសម្រាប់ការកើនឡើងជាគំហុកជាយថាហេតុនៃករណីជំងឺកូវីដ-១៩ ហើយយើងគួរតែបន្តរៀនសូត្រ និងកែតម្រូវវិធានការឆ្លើយតបរបស់យើង”។

WHO  វិធីការពារខ្លួនអ្នក មនុស្សជាទីស្រលាញ់របស់អ្នក និងសហគមន៍កម្ពុជាទាំងមូល ដែលមានប្រសិទ្ធភាពបំផុតនោះ គឺការបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវវិធានការសុខភាពសាធារណៈ និងសង្គម។ វិធានការ ៣កុំ និង៣ការពារ របស់កម្ពុជា នៅតែមានសារៈសំខាន់។ ការពាក់ម៉ាស់បានត្រឹមត្រូវ អនាម័យ ដោយលាងសម្អាតញឹកញាប់ ការរក្សាគម្លាតសុវត្ថិភាពបុគ្គល ការកែលម្អខ្យល់ចេញចូលនៃឬទីតាំង ការងារ ឬទីតាំងប្រកបរបររកស៊ីទទួលទាន ការជៀសវាងកន្លែងមានមនុស្សច្រើន គឺជាអាវក្រោះការពារដ៏ខ្លាំង បំផុតរបស់យើងប្រឆាំងនឹងជំងឺកូវីដ-១៩ រួមបញ្ចូលទាំងវីរុសបំប្លែងខ្លួនថ្មីនានាផងដែរ។ ការចាក់វ៉ាក់សាំងកូវីដ- ១៩ នៅតែមានសារៈសំខាន់ ជាពិសេសសម្រាប់ការពារប្រជាពលរដ្ឋដែលងាយរងគ្រោះ និងមានហានិភ័យខ្ពស់ ដូចជាបុគ្គលិកសុខាភិបាល និងមនុស្សចាស់។

អង្គការសុខភាពពិភពលោក បន្តវាយតម្លៃស្ថានភាពដែលប្រែប្រួលលឿនរហ័ស តាមដានការលេចឡើងនៃវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង និងការរីករាលដាលរបស់វា ហើយនិងផ្តល់ប្រឹក្សាផ្នែកវិធានការឆ្លើយតប ចំពោះការគំរាមកំហែងរបស់វីរុសបំប្លែងខ្លួនថ្មីនេះ។ ការរាតត្បាតនៃជំងឺកូវីដ-១៩ មិនទាន់បញ្ចាប់នៅឡើយទេ។ កម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងគ្រប់យ៉ាងក្នុងការសង្គ្រោះជីវិតមនុស្ស និងការពារសុខភាព ខណៈដែល កម្ពុជាអនុវត្តដំណើការបើកប្រទេសឡើងវិញប្រកបដោយសុវត្ថិភាពនិងចីរភាព៕

×