Sunday, March 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តMercedes Maybach S450 ពាក់ផ្លាកកម្ពុជាYC.6666 បើកទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ ខ្ទេ.ចមួយកំណាត់មុខ

ភ្នំពេញ ÷ នារីរូបស្រស់ជាជនជាតិបរទេសម្នាក់ សង្ស័យស្រវឹងស្រាខ្លាំង បានបើករថយន្តម៉ាក Mercedes Maybach S450 ពាក់ផ្លាកកម្ពុជាYC.6666 ទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្តាលឲ្យបាក់២កង់ ទៅមុខលែងរួច។ សំណាងល្អមិនគ្រោះថ្នាក់ ដល់មនុស្សនិងអ្នករួមដំណើរតាមដងផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៣និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវព្រះមុន្នីវង្សកែងនឹងផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញនារីរូបស្រស់ ជាជនបរទេសម្នាក់ បានបើករថយន្តម៉ាក Mercedes MaymachS 450 ពាក់ផ្លាកលេខ កម្ពុជា YC.6666 បើកបរតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ចំណុចនៅនឹងស្តុបផ្លូវភ្លោះអូឬស្សី កែងនឹងផ្លូវ២១៤ ស្រាប់តែរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្តាលឲ្យប៉ើងរបាំងថ្មបា.ក់២កង់ រីឯរថយន្តបង្កបានដា.ច់កង់មុខខាងឆ្វេង និងរងការខូចខាតខ្ទេ.ចមួយកំណាត់មុខ ស្ទើរទាំងស្រុង ហើយភ្លាមៗនោះដែរ នារីជនបរទេសបើករថយន្តបង្ក បានឡើងទៅលើរថយន្តព្រូសមួយគ្រឿងទៀត ជិះគេចចេញពីកន្លែងកើតហេតុ បាត់ស្រមោល។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ ចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយ នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×