Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តដឹកមេនបូជាសព ឆ្លងទូក ដ នៅកំពង់ចម្លងក្នុងស្រុកកោះធំ ត្រូវខ្យល់បោកបក់ខ្លាំង ធ្លាក់រថយន្តចូលក្នុងទឹកស្ទឹង ស្លា.ប់អ្នករៀបមេន

spot_img

កណ្ដាល ៖ ទូក ដ នៅកំពង់ចម្លងក្នុងស្រុកកោះធំ បានចម្លងរថយន្តដឹកមេនបូជាសពមួយគ្រឿង ត្រូវបានខ្យល់បោកបក់ខ្លាំង បណ្ដាលឲ្យធ្លាក់រថយន្តដឹកមេនបូជាសពចូលក្នុងទឹកស្ទឹង ស្លា.ប់អ្នករៀបមេនបូជាសព។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចស្ទឹងក្រោយវត្តទួលស្លែង ភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ គីម ស៊ឹង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកផ្អាវ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល មានមុខរបរជាអ្នករៀបមេនបូជាសព។

តាមប្រភពដដែលបន្តថា រថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2X-3530 ដឹកមេនសម្រាប់បូជាសពបើកឆ្លងទូក ដ វត្តទួលស្លែង មានទិសដៅពីត្រើយខាងជើង ទៅត្រើយខាងត្បូង ភូមិត្រឡោកបែកទៅភូមិទួលស្លែង ខណៈកំពុងតែឆ្លងមកជិតដល់ត្រើយខាងត្បូង ក៏មានខ្យល់បោកបក់ខ្លាំងរេទូក ដ ទៅទិសខាងលិចបណ្ដាលឲ្យក្រឡាប់លិចទូកនិងរថយន្តតែម្តង។

តាមប្រភពពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុវិញ បានឲ្យដឹងថា ជនរងគ្រោះធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្នដោយខ្លួនឯង ដោយមិនស្ដាប់តាមការណែនាំរបស់អ្នកបើកទូក ដ ឲ្យរុះរើសម្ភារៈចុះចេញខ្លះ ព្រោះពេលចម្លងខ្លាចក្រែងមានឧបសគ្គ តែជនរងគ្រោះមិនស្ដាប់ ហើយចចេសមិនធ្វើតាម ដោយថាខ្លួនប្រញាប់ទៅរៀបចំសង់មេនបូជាសព។ ដោយអ្នកបើកបររថយន្តបង្ខំពេក ទើបអ្នកបើកទូកដចម្លង បន្តដំណើររហូតដល់ត្រើយម្ខាងទៀត ស្រាប់តែមានខ្យល់បោកបក់ខ្លាំង លិចទាំងទូក ដ និងអ្នកបើកបររថយន្តក្នុងទឹកស្ទឹងស្លា.ប់អ្នករៀបមេនបូជាសព។

លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ បានឲ្យដឹងដែរថា ក្រោយពីលោកទទួលបានព័ត៌មានខាងលើភ្លាម លោកក៏បានដឹកនាំកម្លាំងជំនាញ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រង់យកមធ្យោបាយ និងជនរងគ្រោះឡើងគោក ។ ជាលទ្ធផលនៃការស្រង់ សពនិងមធ្យោបាយប្រើពេលអស់៨ម៉ោង តែម្ចាស់ឡានបានស្លា.ប់បាត់ទៅហើយ៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×