Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតិថិជន កំពុងរីករាយទិញទំនិញនានា ជាមួយមធ្យោបាយទូទាត់តាមឃ្យូអរកូដដ៏ទាន់សម័យ

ភ្នំពេញ៖ អតិថិជន កំពុងរីករាយ នឹងការទិញទំនិញនានា ជាមួយមធ្យោបាយទូទាត់ដ៏ទាន់សម័យ មានសុវត្ថិភាពខ្ពស់ និងងាយស្រួលបំផុត តាមរយៈការស្កេនឃ្យូអរកូដនៅផ្សារទំនើបនានា​។

អ្នកស្រី ហែម មល្លិកា បុគ្គលិកបំរើការនៅភោជនីយដ្ឋានមួយក្នុងរាជធានីភ្នំពេញ បានឱ្យដឹងថា អ្នកស្រីបានយល់ដឹង​ច្រើនពីការប្រើប្រាស់បច្ចេកវិទ្យាស្កេនឃ្យូអរកូដ (KHQR) នៅក្នុងអំឡុងជំងឺកូវីដ១៩ បានរាតត្បាតជាសកល ហើយតាមការ​ផ្សព្វផ្សាយនានា អ្នកស្រីបានតាមដាន និងចាប់ផ្តើមសិក្សាវា។

អ្នកស្រី បន្តថា អ្នកស្រីរីករាយ និងការទួទាត់ថ្លៃទំនិញនានា ជាមួយនិងការស្កេនខេអេចឃ្យូអរកូដ (KHQR) និងបានប្រើប្រាស់វា ​ច្រើនឆ្នាំមកហើយ ចាប់តាំងពីកើតជំងឺកូវីដ១៩មកម្លេះ ព្រោះវាបានផ្តល់ភាពងាយស្រួល និងចំណេញពេលវេលាច្រើន។

គួរបញ្ជាក់ថា ជាមួយមធ្យោបាយទូទាត់ទាន់សម័យថ្មីនេះ ធនាគារអេស៊ីលីដា ភីអិលស៊ី បានដាក់ឱ្យប្រើប្រាស់អេស៊ីដាម៉ូបាល បម្រើដល់អតិថិជនក្នុងការទូទាត់ថ្លៃទំនិញ ឬសេវាកម្មផ្សេងៗ តាមរយៈការស្កេនឃ្យូអរកូដឲ្យកាន់តែមានភាពងាយស្រួល នៅផ្សារទំនើបនានា ដូចជានៅផ្សារអ៊ីអនភ្នំពេញ ផ្សារទំនើបអ៊ីអនសែនសុខស៊ីធី និងអ៊ីអនម៉េកវែលយូទាំងអស់ និងដៃគូ អាជីវកម្ម ច្រើនជាង ៨០.០០០  កន្លែង នៅទូទាំងប្រទេស និងនៅឯបរទេសផងដែរ។

×