ភ្នំពេញ៖ ប្រព័ន្ធស្កែនក្យូអរកូដ ជាបច្ចេកវិទ្យាទំនើបមួយក្នុងការទូទាត់ប្រាក់ ដែលសាធារណជនទិញទំនិញផ្សេងនៅតាមផ្សាទំនើប។ ធនាគារអេស៊ីលីដា បានដាក់បម្រើសេវាទូទាត់ តាមឃ្យូអរកូដនេះតាម អេស៊ីលីដាម៉ូបាល នៅផ្សារទំនើបអ៊ីអនភ្នំពេញ ផ្សារទំនើបអ៊ីអន សែនសុខ ស៊ីធី និង អ៊ីអន ម៉េកវែលយូ ទាំងអស់នៅកម្ពុជា។
វិធីសាស្រ្តស្កែនក្យូអរកូដ តាមអេស៊ីលីដាម៉ូបាលនេះ ត្រូវបានប្រជាជនកម្ពុជា ប្រើប្រាស់យ៉ាងច្រើន ក្នុងបរិបទដែលមានជំងឺកូវីដ១៩ កាត់បន្ថយការប្រើប្រាស់ក្រដាសប្រាក់ដែលអាចឆ្លងជំងឺកូវីដ១៩ ហើយក៏បានផ្តល់ភាពងាយស្រួល លឿនរហ័ស និងអតិថិជនគាត់មានទំនុកជឿរជាក់តាមមធ្យោបាយទូទាត់មួយនេះ៕