Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម វង សូត ៖ ជម្រុញយុវជនឲ្យបន្តវេន ដោយពង្រឹងសមត្ថភាព និងចំណេះដឹង

spot_img

ត្បូង ឃ្មុំ ៖ ឯកឧត្ដម វង សូត ប្រធានក្រុម ការងារថ្នាក់ជាតិចុះជួយ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានផ្តាំឲ្យសមាជិក គណបក្សប្រជាជនកម្ពុជា នៅតាមមូលដ្ឋាននីមួយៗ ត្រូវលើកទឹកចិត្តដល់យុវជនតាមភូមិឃុំដែលមានសមត្ថភាព ចំណេះដឹង និងបទពិសោធន៍ ដើម្បីបន្តវេន ឈរឈ្មោះ ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិ ទី៥ខាងមុខ នេះ។

ការថ្លែងបែបនេះរបស់ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង គឺបានអញ្ជើញចូលរួមនៅក្នុងពិធី បោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខភាពឈរឈ្មោះក្រុមប្រឹក្សាឃុំ អាណត្តិទី៥ សម្រាប់ឆ្នាំ២០២២-២០២៧ ដែលធ្វើឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា នេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ឯកឧត្តម វង សូត បានជំរុញដល់មន្ត្រីគណបក្សប្រជាជនកម្ពុជា តាមមូលដ្ឋាន ត្រូវសំឡឹងមើលយុវជនខ្លួនឯង របស់សមាជិកាគណៈបក្ស ដោយផ្អែកលើចំណេះដឹង បទពិសោធន៍ និងពង្រឹងសមត្ថភាពក្រុមយុវជន ដើម្បីបន្តវេន ក្នុងការចូលរួមឈរឈ្មោះជាបេក្ខភាព របស់គណបក្សប្រជាជនកម្ពុជា ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិ ទី៥ ខាងមុខនេះ។

ឯកឧត្ដម ប្រធាន បានបញ្ជាក់បន្ថែមទៀតថា យុវជនបច្ចប្បន្នគឺមានសមត្ថភាព ទាំងផ្នែកបច្ចេកទេស និងចំណេះវិជ្ជាខ្ពស់ ខណៈ សព្វថ្ងៃមានឱកាសចូលរៀនបណ្តុះបណ្តាល និងចូលរួមកិច្ចការងារសង្គមច្រើន ហើយដោយឡែក កងកម្លាំងធនធានមនុស្ស គឺស្នូលមួយក្នុងប្រមើមើលយុវជននៅមូលដ្ឋាន លើសកម្មភាពផុសផុលលើចល័នារបស់គណបក្សនិងមានប្រជាប្រិយភាព បន្ថែមទៀត និងជាពិសេសនោះសមាជិកសមាជិកាយើងត្រូវពិនិត្យមើលឯកសារដែលពាក់ព័ន្ធសម្រាប់ដំណើរការបោះឆ្នោត បានគ្រប់គ្នាៗ។

ឯកឧត្តម វង សូត រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានជំរុញដល់អាជ្ញាធរទាំងអស់ត្រូវយកចិត្តទុកដាក់ការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលជម្ងឺកូវីដ -១៩ ព្រោះថាកូវីដមិនភ្លេចយើងទេ ដោយត្រូវបន្តអនុវត្តន៍បីកុំ និងបីការពារ និងត្រូវរៀនរស់តាមគន្លងថ្មី ហើយជាពិសេសនោះត្រូវរួមគ្នាអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យបានល្អប្រសើរ។

សូមជម្រាបជូនថា សម្រាប់ឃុំដូនតី ស្រុកពញាក្រែក ខេត្ត ត្បូងឃ្មុំនេះ បេក្ខភាពដែលត្រូវបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ មានសរុប២០រូប តែជ្រើសរើសយកតែ៩រូបទេ ហើយក្នុងនោះមានអង្គបោះឆ្នោតមានចំនួន១១៨រូប ដោយអង្គបោះឆ្នោតជ្រើសរើសយកតែ៩រូបទេ៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×