Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុកជាប់គុក ទុកឲ្យប្រពន្ធទើបតែសម្រាលកូន ចិញ្ចឹមបីបាច់កូនតូចៗទាំង៣ ដោយក្តីវេទនានេះ ដោយសារតែស្រា ដែលធ្វើឲ្យបុរសម្នាក់ ក្លាយជាអ្នកទោស

spot_img

តាកែវ ៖ រឿងខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅចំណុចភូមិតាស៊ូ ឃើញុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

ដោយសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ តេន ណុប ហៅប៉ុយ អាយុ៣៧ឆ្នាំ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះខឹម សួន ភេទស្រី អាយុ៧៧ឆ្នាំមុខរបរកសិករ ស្នាក់នៅចំណុចកើតហេតុខាងលើ ករណីខាងលើសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ដោយចោទប្រកាន់ថា បានធ្វើសកម្មភាពប្រើអំពើហិ.ង្សា និងបានយកកាំ.បិតកញ្ចែត (កាំ.បិតកាប់ដូង) គំ.រាមថានិងស.ម្លាប់ចូលមកលើជនរងគ្រោះ ហើយសមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តតាកែវ បច្ចុប្បន្នចៅក្រមស៊ើបសួរ បានសម្រចឃុំខ្លួនជនល្មើសខាងលើ នៅពន្ធនាគារខេត្តតាកែវ។

អ្វីដែលគួរឲ្យសោកស្តាយនោះ គឺជាកំហុសឪពុក (ជនល្មើស) ដែលផឹកស្រាស្រវឹងលែងដឹងខុសត្រូវ ទីបំផុតអ្នកដែលរងទុក្ខវេទនា គឺស្ត្រីជាប្រពន្ធ ក្រោយពេលប្តីជាប់ពន្ធនាគារ បានសម្រាលកូនដោយជួបការលំបាក ខ្វះខាតគ្រប់បែបយ៉ាង និងមានកូនតូចៗចំនួន៣នាក់ទៀត នៅក្នុងបន្ទុក កំពុងតែស្រែកដង្ហោយរកសម្បុរសជន ឲ្យជួយតាមរយ:លេខទូរស័ព្ទខាងក្រោម 0716140007៕ រក្សាសិទ្ធិដោយ ៖ សួងសាម

spot_img
×