Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពេលធ្វើសកម្មភាពលួចកា.ច់ ក ម៉ូតូមួយគ្រឿង មិនបានសម្រេច

spot_img

ភ្នំពេញ ៖ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈពេលដែលជនសង្ស័យ ធ្វើសកម្មភាពកា.ច់សោកម៉ូតូ របស់ប្រជាពលរដ្ឋបានសម្រេច ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៤និង៣០រសៀលថ្ងៃទី ២៧ ខែវិច្ឆិកាឆ្នាំ ២០២១ ស្ថិតនៅចំណុចម្ដុំឡូ៥ ផ្លូវបេតុងភូមិដំណាក់ធំ ៣ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាតលខ្លួនមានឈ្មោះ ប៉េង ហៀង អាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់បន្ទប់ជួល ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

ចំណែកនារីរងគ្រោះមានឈ្មោះ សាន ធីវី អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ។

បើតាមសម្ដីជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបគេបានចេញ ពីធ្វើការរោងចក្រ និងបានជិះម៉ូតូម៉ាកBeATពណ៌ក្រហមលាយស មកទុកនៅក្រោមបន្ទប់ដោយមិនបានចាក់សោករទេ ដោយគិតថាទុកចោលរាប់ឆ្នាំហើយ មិនដែលបាត់អីផង ពេលទុកម៉ូតូរួចហើយរូបគេក៏បានឡើង ទៅលើបន្ទប់ជាន់ទីមួយ មួយសន្ទុះក្រោយមកស្រាប់ ប្អូនប្រុសរបស់នាង ឃើញជនសង្ស័យខាងលើ បានបណ្ដើរម៉ូតូចេញពីផ្ទះ ហើយបានស្រែកថាចោរៗ ផ្អើលដល់អ្នកនៅបន្ទប់ជួលបន្ទប់ក្បែរគ្នា និងប្រជាពលរដ្ឋក៏បានដេញចាប់ជនសង្ស័យ ហើយរូចក៏បានស្វាគមន៍ម្នាក់មួយដៃមួយជើង និងបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីយកជនសង្ស័យមកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព កាច់សោកម៉ូតូរបស់ជនរងគ្រោះគ្រោះពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី ៣ និងបានកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ សួងសាម

spot_img
×