Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំប្រជុំរៀបចំកម្លាំង មធ្យោបាយ ដើម្បីធ្វើប្រតិបត្តិការបង្ក្រាបអំពើល្មើស កា.ប់ទន្ទ្រានដីព្រៃលិចទឹក នៅតំបន់ជុំវិញបឹងទន្លេសាប

spot_img

ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលប្រជុំវីដេអូ conference បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញបើកកិច្ចប្រជុំដើម្បីរៀបចំកម្លាំង មធ្យោបាយអនុវត្តតាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ មេបញ្ជាការរង, នាយសេនាធិការ, នាយសេនាធិការរង, មេបញ្ជាការកងរាជអាវុធហត្ថខេត្តដែលជាប់បឹងទន្លេសាប ព្រមទាំងនាយការិយាល័យពាក់ព័ន្ធ។

សម្ដេចតេជោ ហ៊ុន សែន បានចេញសារពិសេស ដោយបានបញ្ជាឲ្យដកហូតដីចំនួន ២០០០ ហិកតា ពីអតីតអភិបាលខេត្តកំពង់ឆ្នាំង គឺ ឯកឧត្តម ឈួរ ច័ន្ទឌឿន ដែលបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ មកជាសម្បត្តិរដ្ឋវិញ ។ តាមរយៈសារពិសេសនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យអនុវត្តន៍ច្បាប់ឲ្យបានតឹងរឹងចំពោះមន្ត្រី ឬ ប្រជាពលរដ្ឋណាដែលមានការពាក់ព័ន្ធកាន់កាប់ ដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប ដោយខុសច្បាប់ ។

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានចេញបញ្ជាឱ្យដកយកមកវិញឱ្យអស់នូវដីទាំងឡាយនៅជាប់បឹងទន្លេសាប ដែលបានកាប់ទន្ទ្រានរួចហើយ ដូចជានៅខេត្តកំពង់ឆ្នាំង។

បើតាមសម្តេចតេជោ ផ្ទៃដីបឹងទន្លេសាបត្រូវបានកំណត់រួចជាស្រេចហើយ ទាំងតំបន់មួយ តំបន់ពីរ និងតំបន់បី ដូច្នេះការកាប់ទន្ទ្រានដែលរំលោភតំបន់ទាំងនេះត្រូវដកហូតត្រឡប់មកវិញមិនថាជារបស់មន្ត្រីឬប្រជាពលរដ្ឋ។

សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា៖ អនាធិបតេយ្យបែបនេះ មិនអាចទទួលយកបានទេ ក៏មិនអាចអត់ឱនឱ្យបានដែរ សម្រាប់មន្រ្តីដែលធ្វើការងារពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងដែនដីជាខេត្ត ជាស្រុក ឬមន្រ្តីដទៃទៀត ដែលចូលទៅពាក់ព័ន្ធដើម្បបង្កើតជាស្ថានកាប់រានទន្ទ្រាន យកដីធ្លីនៅទីនោះប្រជាពលរដ្ឋក៏ដូចគ្នា យើងមិនអាចទទួលយកបានទេនូវការកាប់រានទន្ទ្រានដីព្រៃលិចទឹក នៃតំបន់ទន្លេសាបរបស់យើង ដូច្នេះដើម្បីការពារបឹងទន្លេសាបរបស់យើងដែលកំពុងរងគ្រោះស្រាប់ដោយការគោករាក់ និងការបាត់បង់ព្រៃឈើដោយការបំផ្លិចបំផ្លាញពីក្រុមជនអនាធិបតេយ្យ ទៅហើយនោះចាំបាច់មានវិធានការ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យមន្រ្តីខិលខូចដែលពាក់ព័ន្ធនឹងការកាប់ទន្ទាននៅបឹងទន្លេសាបហើយចង់បានការរបន្ធូរបន្ថយទោស ត្រូវចូលសារភាពទោសកំហុសជាបន្ទាន់ ក្នុងករណីដែលមិនចេញសារភាពជាបន្ទាន់ទេសម្តេចបញ្ជាឱ្យក្រុមដែលចេញទៅអនុវត្តធ្វើការចាប់ខ្លួនតែម្តង សម្រាប់ផ្តន្ទាទោសតាមច្បាប់ហើយឈានទៅរឹបអូស មិនត្រឹមតែដីធ្លីនៅហ្នឹងកន្លែងទេ ទ្រព្យសម្បត្តិដែលគេទទួលបានពីបទល្មើសនេះនឹងត្រូវរឹបអូស៕រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×