Sunday, March 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតនាយករដ្ឋមន្ត្រីទី១ និងប្រធានរដ្ឋសភាកម្ពុជា បានយាងចូលទិវង្គត នៅប្រទេសបារាំង

ភ្នំពេញ ៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយទិវង្គតក្នុងព្រះជន្ម ៧៧ព្រះវស្សា នៅប្រទេសបារាំង នថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយជរាពាធ។

បើតាម លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះលើ Facebook ផ្លូវការរបស់លោកថា «ទើបទទួលដំណឹងពី ឯកឧត្តម អ៊ុម ដារាវុឌ្ឍ ថា ” សម្តេចក្រុមព្រះ បានចូលទិវង្គតកាលពីព្រឹកមិញនេះ វេលាម៉ោង៩៖៤០នាទី ម៉ោងនៅប្រទេសបារាំង , ត្រូវនឹងម៉ោង៣៖៤០នាទីរសៀល ម៉ោងនៅភ្នំពេញ ” ។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់ប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ នៅក្រុងភ្នំពេញ។ ទ្រង់ជាបុត្រាច្បងរបស់ព្រះបាទ នរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បានបញ្ជាក់ថា ព្រះសព សម្ដេចក្រុមព្រះ នឹងត្រូវយាងតាមជើងហោះហើរពិសេសមកកាន់ប្រទេសកម្ពុជា នាពេលដ៏ឆាប់ខាងមុខនេះ នៅពេលដែលរកជើងហោះហើរបាន។

សូមរំលឹកថា សម្ដេចក្រុមព្រះ គឺជាអតីតនាយករដ្ឋមន្ដ្រីទីមួយនៃកម្ពុជាពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ១៩៩៧ ហើយបន្ទាប់មក ទ្រង់បានក្លាយជាព្រះប្រធានរដ្ឋសភា ក្នុងចន្លោះឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៦។ ក្រៅពីនោះ ព្រះអង្គបានលះបង់ពេលវេលាពេញមួយជីវិតរបស់ទ្រង់ ដើម្បីបម្រើវិស័យនយោបាយកម្ពុជា ក្នុងនាមជាប្រធានគណបក្សរាជានិយម ហ្វ៊ុនស៊ីនប៉ិច។

ទស្សន:មួយដែលធ្វើឲ្យគេចាប់អារម្មណ៍នាប៉ុន្មានឆ្នាំចុងក្រោយនេះ គឺព្រះអង្គលើកឡើងថា ” ទ្រង់ចង់ឃើញអ្នកនយោបាយខ្មែរទាំងអស់ ទាំងភាគីរដ្ឋាភិបាល និងគណបក្សប្រឆាំង រួបរួមពិភាក្សាគ្នា ដើម្បីឈានទៅដោះស្រាយបញ្ហាជាតិ, និងថា អនាគតជាតិ មិនស្ថិតនៅលើអ្នកនយោបាយទេ គឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ប្រជារាស្ត្រដែលជាម្ចាស់ទឹកម្ចាស់ដី៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×