Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូស្រា្តលីបញ្ជាក់ពីការរកឃើញមេរោគបំប្លែងថ្មីប្រភេទចំនួន២ករណីដំបូង

ករណីមេរោគបំប្លែងថ្មីប្រភេទអូមីក្រុងដំបូងត្រូវបានរកឃើញនិងបញ្ជាក់ពីប្រទេសអូស្ត្រាលី។ នេះបើតាមការរាយការណ៍ពីក្រសួងសុខាភិបាលរដ្ឋ Wales ភាគខាងត្បូងកាលពីថ្ងៃអាទិត្យ។

បើតាមការបញ្ជាក់របស់ក្រសួងខាងលើ អ្នកដំណើរចំនួន២នាក់បានវិលត្រឡប់ពីប្រទេសអាហ្វ្រិកភាគខាងត្បូងមកទីក្រុងស៊ីដនីកាលពីយប់ថ្ងៃអាទិត្យ។ អ្នកដំណើរទាំងពីរបានតេស្តវិជ្ជមានមេរោគបំប្លែងថ្មី«អូមីក្រុង»។ ហើយការឆ្លងទៅលើអ្នកដំណើរទាំងពីរដែលបានចាក់វ៉ាក់សាំងពេញលេញប្រឆាំងនឹងមេរោគកូវីដ១៩នេះ ក៏បានដាក់ឱ្យដាច់ដោយឡែកក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រ។

ក្នុងនោះ អ្នកដំណើរដែលបានមកដល់ពីប្រទេសអាហ្វ្រិកភាគខាងត្បូងកាលពីថ្ងៃទី២៧ វិច្ឆិកាបានដាក់ឱ្យស្ថិតនៅក្រោមការធ្វើចត្តាឡីស័ក្តផងដែរ។ បន្ថែមពីនេះ អ្នកដំណើរនិងពហុនិការអាកាសចរណ៍ចំនួន២៦០នាក់នៅសល់ផ្សេងទៀតរបស់ក្រុមហ៊ុន Qatar Airways ដែលធ្វើដំណើរពីទីក្រុងដូហាកំពុងតែបញ្ចូនទៅទីស្នាក់នៅផ្នែកសុខាភិបាលពិសេសមួយ។ នេះបើតាមក្រសួងសុខាភិបាលដដែល។

ជាក់ស្តែងកាលពីថ្ងៃសុក្រ អង្គការសុខភាពពិភពលោក បានកត់សម្គាល់នូវមេរោគបំប្លែងថ្មី ទៅជាមេរោគបំប្លែងនៃក្តីព្រួយបារម្ភ និងបានចាត់តាំងឈ្មោះតាមអក្សរក្រិចថាជាប្រភេទ «អូមីក្រុង»។ បន្ថែមពីនេះ អង្គការសុខភាពពិភពលោកក៏បានសង្កត់ធ្ងន់ថា មេរោគបំប្លែងថ្មីនេះ មានលក្ខណ្ឌផ្លាស់ប្តូរក្នុងចំនួនធំ ដែលខ្លះកំពុងបង្កជាក្តីព្រួយបារម្ភ ហើយភស្តុតាងជាបឋមបានបង្ហាញគឺ កម្រិតនៃការចម្លងនូវមេរោគគឺមានហានិភ័យខ្ពស់ បើធៀបទៅនឹងមេរោគបំប្លែងថ្មីប្រភេទផ្សេងៗទៀត៕ ប្រភព៖ Russian News Agency  

×