Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដេញវេលាត្រូវម្ល៉េះ! រៀប​មង្គលការ​​ចំ​​ថ្ងៃ​​ប្រលង​​ កូន​​ក្រមុំ​​ឥណ្ឌា​​ម្នាក់ សុខ​ចិត្ត​​រត់​​​ចេញ​​ពី​​រោង​​ការ​ដើម្បី​ប្រលង និង​បញ្ជាក់​​មូល​​ហេតុ​​ថា…

spot_img

នេះក៏ជារដូវរៀបមង្គលការផងដែរ ដែលត្រូវបានធ្វើឡើងនៅគ្រប់ទិសទី នៅក្នុងប្រទេសឥណ្ឌា។ ប៉ុន្តែ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺនៅក្នុងមង្គលការរបស់ខ្លួន ស្រាប់តែកូនក្រមុំម្នាក់ បែរជាបានកំពុងមានវត្តមាននៅក្នុងមណ្ឌលប្រលងទៅវិញ ដែលឃើញហើយពិតជាគួរឲ្យអស់សំណើចតែម្តង។

ជាក់ស្តែង នៅក្នុងវីដេអូដែលកំពុងរីករាលដាល បានបង្ហាញកូនក្រមុំម្នាក់មកពីទីក្រុង Rajkot រដ្ឋ Gujarat ត្រូវបានឃើញកំពុងអង្គុយប្រលង នៅឯសកលវិទ្យាល័យរបស់នាង មុនពេលវិលត្រឡប់ទៅរៀបមង្គលការវិញ។ វីដេអូក៏បានបង្ហាញ កូនក្រមុំរូបនេះដែលត្រូវបានស្គាល់ឈ្មោះថា Shivangi Bagthariya បានកំពុងធ្វើវិញ្ញាសាប្រលង ជាមួយសិស្សផ្សេងទៀត ខណៈស្ថិតក្នុងឈុតអាពាហ៍ពិពាហ៍ និងគ្រឿងអលង្ការជ្រែកខ្លួន។

យោងតាមកាសែត Times of India, នាង Bagthariya រួមជាមួយស្វាមីរបស់នាងបានបង្ហាញខ្លួននៅមហាវិទ្យាល័យ Shanti Niketan នៅពេលព្រឹក ដើម្បីប្រឡងឆមាសទី៥ នៃ BSW (បរិញ្ញាបត្រការងារសង្គម) ។ Bagthariya បានប្រាប់អ្នកសារព័ត៌មានថា គ្រួសារទាំងពីរគាំទ្រការសម្រេចចិត្តរបស់នាង។

ចំពោះ​មូលហេតុ នាងបាននិយាយថា «នៅពេលកាលបរិច្ឆេទនៃ​ការរៀបការរបស់នាងខ្ញុំ​ត្រូវបានធ្វើរួចហើយ នោះតារាងពេលប្រឡង​មិនត្រូវបានប្រកាសនោះ​ទេ។ ហើយដល់ថ្ងៃ​រៀបការ​ក៏ប៉ះ​គ្នាជាមួយការប្រឡងរបស់ខ្ញុំតែម្តង»។ តែទោះយ៉ាងណា បន្ទាប់ពីប្រលងចប់​នាងក៏ចូលរួមពិធីមង្គលការរបស់នាងវិញផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×